ក្រុមហ៊ុន LG បោះទុន ៤១៩លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយអគ្គីសនីធំបំផុតក្នុងពិភពលោក

ដោយៈ សុផារី

សេអ៊ូលៈ ក្រុមហ៊ុន LG Chem ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ ប្រហែល៤១៨លានដុល្លារអាមេរិក រហូតដល់ឆ្នាំ ២០២៥ ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបង្គុំសម្រាប់រថយន្តអាគុយអគ្គីសនី។

នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនបានបង្ហើបថា ការសាងសង់រោងចក្រថ្មីនេះ នឹងបើកការដ្ឋានលើផ្ទៃដី ៦០,០០០ ម៉ែត្រការ៉េនៅទីក្រុង Gumi ដែលជាទីក្រុងឧស្សាហកម្ម មានចម្ងាយប្រហែល២៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។

ក្រុមហ៊ុន LG Chem បានបន្ថែមទៀតថា រោងចក្រនេះ នឹងជួយឱ្យក្រុមហ៊ុន LG Chem ធានាបាននូវសមត្ថភាព ក្នុងការផលិតគ្រឿងបង្គុំសម្រាប់អាគុយ រថយន្តអគ្គីសនីចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជារោងចក្រផលិតគ្រឿងបង្គុំ សម្រាប់អាគុយរថយន្តអគ្គីសនីដ៏ធំបំផុតមួយ នៅក្នុងពិភពលោកនៅពេលសាងសង់រួចរាល់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here