សេវាកម្មបោកគក់ទំនើបលំដាប់លេខ១នៅអាស៊ីអាគ្នេយ៍ត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ សុផារី

ប្រទេសថៃៈ ស្លាកយីហោ “Laundry Bar” ដែលជាសេវាកម្មបោកគក់ទំនើប លំដាប់លេខ១នៅអាស៊ីអាគ្នេយ៍ មានសាខាជាង៧០០សាខា នៅក្នុងទីផ្សាប្រទេសម៉ាឡេស៊ី ថៃ ប្រ៊ុយណេ ទួរគីបាននិងកំពុងរៀបចំពង្រីកសាខានៅក្នុងប្រទេស CLMV រួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ខណៈដែលនៅក្នុងប្រទេសថៃ មានជាង១៤០សាខាទូទាំងប្រទេស។


លោក Chanon Tovikai នាយកប្រតិបត្តិនៃក្រុមហ៊ុនLaundry Bar Thai Co., Ltd., ម្ចាស់យីហោ LaundryBar បាននិយាយថា Laundry Bar គឺជាសិទ្ធិផ្តាច់មុខនៃហាងបោកអ៊ុត ដែលផ្តល់សេវាកម្មដោយខ្លួនឯង ដោយបានចាប់ផ្តើម នៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១៣ ហើយឥឡូវនេះបាននិងកំពុងពង្រីកសាខារបស់ខ្លួន។

លោក Chanon បាននិយាយថា ការវិនិយោគលើអាជីវកម្ម បោកគក់ទំនើប ក្រៅពីការឆ្លើយតប ទៅនឹងតម្រូវការរបស់សង្គមសម័យទំនើប ដែលភាគច្រើននៅលីវច្រើនជាង ក៏អាចឆ្លើយតបសម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់សេវាកម្ម ដែលចង់បាន “ស្អាត ងាយស្រួល និងរហ័ស” ដោយ Laundry Bar ជាហាងបោកគក់ទំនើបមួយ ដែលបានផ្តួចផ្តើមគំនិតច្នៃប្រឌិតថ្មី នៃម៉ាស៊ីនស្វ័យប្រវត្តិបញ្ជូនសាប៊ូបោកខោអាវ ក្រណាត់បន្ទន់ និងថ្នាំសំលាប់មេរោគ ដោយផ្ទាល់ទៅក្នុងម៉ាស៊ីនបោកគក់ ដែលផ្តល់ទាំងអនាម័យ ភាពងាយស្រួល និងភាពពេញលេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកប្រើប្រាស់ ដែលយកសម្លៀកបំពាក់ទៅបោកគក់នៅ Laundry Bar មិនចាំបាច់យកសាប៊ូមកដោយខ្លួនឯងទេ ដោយពួកគេនឹងទទួលបានវត្ថុរាវរហូតដល់ទៅ៣ប្រភេទគឺ សាប៊ូ ទឹកបន្ទន់ក្រណាត់ និងថ្នាំសំលាប់មេរោគអាចសម្លាប់មេរោគបាន៩៩,៩% និងមានម៉ាស៊ីនសម្ងួតដែលកម្តៅរហូតដល់៨០°C ដែលក្តៅល្មមអាចសម្លាប់មេរោគកូវីដ១៩។

ជាពិសេស អ្នកប្រើប្រាស់អាចបោកសម្អាត និងសម្ងួតក្នុងរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

លោកបានបញ្ចាក់ថា អាជីវកម្មបោកគក់ទំនើប គឺជាការវិនិយោគទម្រង់ថ្មី ដែលពេញនិយមនាពេលបច្ចុប្បន្ន “មានហានិភ័យទាប សងដើមវិញលឿន ចំណេញខ្ពស់ ងាយស្រួលចាប់ផ្តើម”។ ការវិនិយោគចាប់ផ្តើមពី១,៥លានបាត ហើយទាមទារផ្ទៃទំហំត្រឹមតែ៤០ម៉ែត្រការ៉េតែប៉ុណ្ណោះ។

លោកបានបន្តថា “អ្វីដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ថា Laundry Bar គឺជាអាជីវកម្ម Franchise ស្តង់ដារដែលអាចកសាងអាជីវកម្មបោកគក់ ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព បង្កើតប្រាក់ចំណេញសម្រាប់សហគ្រិន ហើយដើម្បីបំពេញតំរូវការរបស់អ្នកប្រើប្រាស់។

Laundry Bar ទទួលបានពានរង្វាន់ Franchise មធ្យមល្អបំផុតនៅក្នុង Thailand Franchise Award ២០២១ ពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មផងដែរ ថាជាហាងបោកគក់ទំនើបលំដាប់ទី១នៅអាស៊ីអាគ្នេយ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here