World Bank ត្រៀមបញ្ចេញប្រាក់២ពាន់លានដុល្លារដើម្បីគាំទ្រការផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍

ដោយៈ ម៉ាណេត

អន្តរជាតិៈ ធនាគារពិភពលោក (World Bank) ត្រៀមបញ្ចេញប្រាក់២ពាន់លានដុល្លារអាមេរិក នៅ ចុងខែមេសានេះ ដើម្បីជួយគាំទ្រការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ចំនួន៤០ នៅលើពិភពលោក។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

នាយកចាត់ចែងប្រតិបត្តិការនៃធនាគារពិភពលោក លោក អាសែល វ៉ាន ត្រូតសិនប៊ឺក (Axel van Trotsenburg) បានឱ្យដឹងថា កញ្ចប់ថវិកា ២ពាន់លានដុល្លារខាងលើនេះ គឺជាផ្នែកមួយនៃក ញ្ចប់ថវិកាធំ១២ពាន់លានដុល្លារ ដែល ធនាគារពិភពលោក បានត្រៀមទុកជាស្រេច ដើម្បី គាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំង ទៅដល់បណ្តាប្រទេស មានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានធនាគារពិភពលោកលោក ដេវីដ ម៉ាលផាស (David Malpass) បានថ្លែងទៅកាន់ គណៈកម្មាធិការអភិវឌ្ឍរបស់ក្រុមអ្នកផ្តល់កម្ចី នៅ ធនាគារពិភពលោកថា យើងអាចនឹងបង្កើនការផ្តល់ រហូតដល់៤ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធី ជួយទ្រទ្រង់វ៉ាក់សាំង ដល់ប្រទេសចំនួន៥០ នៅពាក់ កណ្តាលឆ្នាំ២០២១។

ក្រុមអ្នកជំនាញសុខាភិបាលទូទាំងពិភពលោក បាន ព្រមានកន្លងមកនេះ ថា ការធ្វើសង្គ្រាមប្រឆាំងវីរុស កូរ៉ូណាអាចនឹងត្រូវបរាជ័យ ប្រសិនបើប្រទេសកំពុង អភិវឌ្ឍ មិនទទួលវ៉ាក់សាំងគ្រប់គ្រាន់ទេនោះ។

ដោយឡែក អង្គការសុខភាពពិភពលោក (WHO) ក៏ ធ្លាប់បានលើកឡើងផងដែរថា វ៉ាក់សាំងដែលមាន ស្រាប់ អាចនឹងលែងមានប្រសិទ្ធភាព ប្រសិនបើវីរុស (COVID-19) នៅតែបន្តរាតត្បាត ហើយបំប្លែងខ្លួនជា បន្តបន្ទាប់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here