រដ្ឋាភិបាលតម្រូវឱ្យរោងចក្រ សហគ្រាសបើកដំណើរការជាធម្មតា ទោះថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខិតជិតមកដល់ក្តី

ដោយ: ប៊ី

ភ្នំពេញ: ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឲ្យបិទសកម្មភាពអាជីវកម្ម ក្នុងនោះ បងប្អូនកម្មករនិយោជិត និងបុគ្គលិកការងារក៏ដូចគ្នា ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ ក្នុងកំឡុងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទោះបីជាថ្ងៃឈប់សម្រាកបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានមកដល់យ៉ាងណាក្តី។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារ ក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានឲ្យដឹងនៅរាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា យោងតាមសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរបស់រដ្ឋាភិបាលកម្ពុជា ក្រសួងការងារ សូមជម្រាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឲ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ដូចខាងក្រោមថា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here