NBCអនុញ្ញតឱ្យធនាគារវឌ្ឍនៈដំណើរការសេវាធនាគារចល័តMobile Banking

ដោយៈ សុវណ្ណារ៉ា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានអនុញ្ញាតឱ្យធនាគារវឌ្ឍនៈដាក់ឱ្យដំណើរការនូវសេវាធនាគារចល័តកម្មវិធី (Mobile Banking) ជូនដល់អតិថិជនរបស់ខ្លួនចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ផ្លូវការរបស់ធនាគារវឌ្ឍនៈ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតដាក់ការដាក់ឱ្យដំណើរការនៃសេវាធនាគារចល័តនេះ ដែលជាការបញ្ជាក់ពីការបោះជំហានថ្មីមួយទៀតប្រកបដោយភាពជោគជ័យរបស់ធនាគារវឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយការធ្វើទំនើបកម្ម ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការធ្វើឌីជីថលរូបនីយកម្មលើប្រតិបត្ដិរបស់ធនាគារ។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញញជាក់ថា កម្មវិធីសេវាធនាគារចល័តរបស់ធនាគារវឌ្ឍនៈ ត្រូវបានឆ្លងកាតការធ្វើតេស្ត សាកល្បងយ៉ាងតឹងរឹងបំផុត ជាពិសេសលើការជ្រាតចូល ក្នុងប្រព័ន្ធទិន្នន័យរបស់អតិថិជន មិននឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់លើប្រព័ន្ធសុវត្ថិភាពពីក្រុមហ៊ុនTHALES ដែលជាក្រុមហ៊ុនអន្តរជាតិជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងដំណោះស្រាយលើបញ្ហាប្រព័ន្ធសុវត្ថិភាពទិន្នន័យ។

សេចក្ដីលម្អិតផ្សេងៗ ពាក់ព័ន្ធទៅនឹងការដាក់ឱ្យដំណើរការ នូវសេវាហិរញ្ញវត្ថុឌីជីថលធ្វើប្រតិបត្តិការ តាមរយៈទូរស័ព្ទស្មាតហ្វូន ត្រូវបានបញ្ជាក់ដូចក្នុងលសេចក្ដីប្រកាសខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here