វិស័យផលិតកម្មនៅអាស៊ានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញក្នុងខែមីនាឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ វិស័យផលិតកម្មអាស៊ានបានវិលត្រឡប់ទៅរកកំណើនវិជ្ជមានឡើងវិញនៅខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែកុម្ភៈ ខណៈទិន្នផល និងការបញ្ជាទិញកើនឡើងក្នុងខែមីនាកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Markets នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

យោងតាមការសិក្សាចុងក្រោយស្តីពីសន្ទស្សន៍នាយកគ្រប់គ្រងការទិញ (PMI) របស់ក្រុមហ៊ុន IHS Markit ដែលចេញនៅថ្ងៃនេះបានបង្ហាញថា សន្ទស្សន៍ PMI បានកើនឡើងដល់៥០.៨ពិន្ទុ ក្នុងខែមីនា កើនពី៤៩.៧ពិន្ទុ កាលពីខែកុម្ភៈ ដែលជាសញ្ញាបង្ហាញពីភាពប្រសើរឡើងបន្តិច នៃស្ថានភាពនៃវិស័យផលិតកម្ម។

ការសិក្សានេះបានបង្ហាញថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប៉ះពាល់ដល់វិស័យផលិតកម្មខាំ្លង ចាប់តាំងពីខែមករា ឆ្នាំ២០១៤។ ទោះយ៉ាងណា ទំនុកចិត្តអាជីវកម្មបានកើនឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលបីខែចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IHS Markit បានរាយការណ៍ថា វិស័យផលិតកម្មនៅក្នុងប្រទេសចំនួន៤ ក្នុងចំនោមប្រជាជាតិចំនួន៧ បានកើនឡើង ក្នុងអំឡុងពេលខែមីនា ដោយប្រទេសវៀតណាម (៥៣.៦ពិន្ទុ) បានឈានមុខគេក្នុងរយៈពេល៤ខែជាប់ៗគ្នា។ ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនក៏មានកំណើនប្រកបដោយចីរភាពផងដែរនៅក្នុងខែមីនា។

សន្ទស្សន៍កំណើនក្នុងវិស័យផលិតកម្ម បានឈានដល់កម្រិតខ្ពស់បំផុត៥៣,២ពិន្ទុ ចាប់តាំងពីខែមេសា ឆ្នាំ២០១១ ដែលបង្ហាញពីអត្រាកំណើនដ៏រឹងមាំ ខណៈពេលដែលសន្ទស្សន៍ចុងក្រោយមានការកើនឡើងតិចតួចក្នុងអត្រា៥២,២ពិន្ទុដដែល។

IHS Markit ក៏បានគូសបញ្ជាក់ផងដែរនូវការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្ពាធអតិផរណាលើថ្លៃដើម ដែលបណ្តាលឱ្យក្រុមហ៊ុនដំឡើងថ្លៃសេវាកម្មជាមធ្យមដល់ជិត២.៥ភាគរយ ក្នុងខែមីនា។

ក្រុមហ៊ុនបានឱ្យដឹងថា សកម្មភាពនៃការទិញបានកើនឡើងជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ ខណៈក្រុមហ៊ុនព្យាយាមបង្កើនស្តុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here