ដោយៈ ចំណាន
ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)លោកស៊ូ សុជាតិបានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-Up Meeting) លើបេសកកម្មវាយតម្លៃអំពីតម្រូវការ នៃគម្រោងជំនួយបច្ចេកទេសលើថូខិនីយកម្ម ទ្រព្យសកម្មជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Department of the Treasury)។
កិច្ចប្រជុំនេះមានការចូលរួមពី លោកឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃ ន.ម.ក. បានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-Up Meeting) លើបេសកកម្មវាយតម្លៃអំពីតម្រូវការនៃគម្រោងជំនួយបច្ចេកទេស លើថូខិនីយកម្មទ្រព្យសកម្មជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Department of the Treasury) តំណាងដោយលោកស្រី Rachel Fedewa Irmen, លោក Michael White និងលោកស្រីJasmine Sicular។
នៅក្នុងបេសកកម្មវាយតម្លៃនេះ ក្រុមការងារបច្ចេកទេសនៃក្រសួ
ងរតនាគារសហរដ្ឋអាមេរិក និងតំណាង ន.ម.ក. បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដែលជាតួអង្គដ៏សំខាន់ក្នុងការគាំទ្រ និងជំរុញការអនុវត្តការងារនេះ រួមមាន៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធ៕









