ផ្សារ​មូលបត្រ​កម្ពុជា​ រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​លើក​ទី​២៧​ នៃ​អាណត្តិ​ទី​២​

ដោយៈ ម៉ាណា

ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី២៧ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យសម្រេច លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការអនុម័តលើការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុនអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលផ្តោតសំខាន់លើការធានាសុវត្ថិភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here