រដ្ឋាភិបាលសម្រេចអនុម័តគម្រោងថ្មី២ក្រោមទុនវិនិយោគជាង១២លានដុល្លារនៅថ្ងៃនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន២ ដែលបោះទុនវិនិយោគ១២,៦លានដុល្លារ និងបង្កើតការងារជិត២ពាន់កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃCDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២២កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here