ការសិក្សាៈ កម្ពុជាមានអត្រាគ្មានការងារធ្វើទាបបំផុតក្នុងតំបន់អាស៊ាន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រទេសជាសមាជិកអាស៊ានទាំង១០ បានប្រឈមនឹងអត្រាអត់ការងារធ្វើកើនឡើងភ្លាមៗក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ប៉ុន្តែប្រទេសកម្ពុជាមានអត្រាគ្មានការងារធ្វើទាបបំផុតនៅក្នុងតំបន់នេះ។

យោងតាមរបាយការណ៍អត្រាភាពគ្មានការងារធ្វើរបស់ធនាគារពិភពលោក (World Bank) ឆ្នាំ២០២០ ចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៅកម្ពុជាមានតែ០,៣១ភាគរយ ខណៈដែល ឡាវមាន០,៩៥ភាគរយ ថៃមាន១,០២ភាគរយ មីយ៉ាន់ម៉ា១,៧៩ភាគរយ និងវៀតណាម២,២៧ភាគរយ។

ប្រទេសប្រ៊ុយណេមានអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុតនៅអាស៊ាន៨,៣៧ភាគរយ សិង្ហបុរី៥,១៩ភាគរយ ម៉ាឡេស៊ី៤,៥៥ភាគរយ ឥណ្ឌូណេស៊ី៤,១១ភាគរយ និងហ្វីលីពីន៣,៣៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប៉ះពាល់ធ្ងន់ធ្ងរ នៃសេដ្ឋកិច្ច និងទីផ្សារការងារ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញឱ្យមានឆាប់រហ័ស។

ដើម្បីដោះស្រាយបញ្ហានេះ អង្គការ ILO បានផ្តល់អនុសាសន៍ឱ្យរៀបចំកម្មវិធីទីផ្សារការងារ ដែលត្រូវបានកំណត់គោលដៅយ៉ាងល្អ ដើម្បីកាត់បន្ថយអត្រាការគ្មានការងារធ្វើនៅតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here