តើ​អ្នក​ត្រូវមាន​ឯកសារ និង​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ឥនទាន​ទិញ​ផ្ទះ?

ដោយៈ សាវុធ

ភ្នំពេញៈ ដោយសារតែ​កំណើនប្រជាជន​ពីមួយ​ទសវត្សរ៍​ទៅមួយ​ទសវត្សរ៍​ធ្វើ​ឲ្យ​តម្រូវការ​នៅក្នុង​វិស័យ​អចលនៈទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការរីកដុះដាល​ដូច​ផ្សិត ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាក់ស្តែង​តែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យើង​សង្កេតឃើញថា​វិស័យ​អចលនៈទ្រព្យ​ក៏បាន​ផ្សា​ផ្ជា​ប់​ជាមួយនឹង​វិស័យផ្សេងៗផងដែរ​ដូចជា​វិស័យ​សំណង់ ឧស្សាហកម្ម​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​តែម្តង។

ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ការប្រើប្រាស់​ឥណទាន​ធនាគារ ដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា បានក្លាយ​ជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែច្រើន​អាចមាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​រស់នៅ​សមរម្យ និង​បានធ្វើ​ឲ្យ​ស្តង់ដា​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ទ្បើង។

យើង​អាច​និយាយបានថា​ឯកសារ និង​លក្ខ​ខ័​ណ្ឌ​មួយចំនួន​ដែល​ធនាគារ​តម្រូវ​សម្រាប់​ឥណទាន​ដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នា​នាវា​ផ្អែក​ទៅតាម​ធនាគារនីមួយៗប៉ុន្តែ​ភាគច្រើន​មាន​លក្ខណៈ​ស្រដៀង​គ្នា។

តើ​ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​មាន​ឯកសារ និង​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ទើប​អាច​ទទួលបាន​ទំនុកចិត្ត​ពី​ធនាគារ​នៅ​កម្ពុជា? អ្នក​ដែល​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ទិញ​លំនៅដ្ឋាន​ត្រូវមាន​លក្ខ​ខ័​ណ្ឌ​មួយចំនួន ដូចជាៈ

ទី១) ជា​ប្រជាពលរដ្ឋ​ដែលមាន​សមត្ថភាព និង​អត្ត​ច​រិ​ក​ល្អ។

ទី២) ជា​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទៀត​ទាត់ ទោះជា​មន្ត្រីរាជការ អ្នកជំនួញ ឬ​អ្នកបំរើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក្តី។

ទី៣) ជា​អតិថិជន​ត្រូវមាន​លិខិតបញ្ជាក់​ពី​និរន្តរភាព​ការងារ ប្រាក់ខែ​ច្បាស់លាស់ ដែល​អាច​សង​ប្រាក់​មក​ធនាគារ​បាន​ទៀងទាត់។

ទី៤) ប្រសិនជា​ខ្ចី​ឥណទាន​សាងសង់​ផ្ទះ អតិថិជន​ត្រូវតែមាន​ដី​ស្របច្បាប់ និង​ជា​លំនៅដ្ឋាន​ស្របច្បាប់ (ប្រសិន​ទិញ​លំនៅដ្ឋាន)។

ទី៥) ទិញ​លំនៅដ្ឋាន​សម្រាប់​រស់នៅ មិនមែន​ទិញ​សម្រាប់​វិនិយោគ ឬ​ទុកចោល​ទេ។

ទី៦) ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតបទដ្ឋានផ្សេងៗដែល​អាច​ជំនួស​បាន។

ទី៧)   ត្រូវមាន​លិខិតបញ្ជាក់​ពី​ការបង់​តំលៃ​ទឹក និង​អគ្គិសនី។

ទី៨) ប្រសិនជា​អតិថិជន​ជា​ម្ចាស់​ក្រុមហ៊ុន ពួកគាត់​ត្រូវមាន​ប័ណ្ណ​ប៉ាតង់ មាន​វិញ្ញាបនបត្រ​ចុះបញ្ជីរ​នៅ​ក្រសួងពាណិជ្ជកម្ម និង​លិខិត​ចុះបញ្ជីរ​ផលិតផល​ជាដើម៕ Spean

LEAVE A REPLY

Please enter your comment!
Please enter your name here