ចំណេះដឹង! តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ចូលរួម​វិនិយោគ​នៅក្នុង​ទីផ្សារ​ដំបូង?

ដោយៈ សាវុធ

ភ្នំពេញៈ ផ្សា​រមូល​ប​ត្រ​ចែកជា​ពីរ​ដំណាក់​គឺ ផ្សារ​ដំបូង (primary market) និង ផ្សារ​បន្ទាប់(secondary market)។ ជាទូទៅ ការចូលរួម​នៃ​វិនិយោគិន​នៅក្នុង​ផ្សា​រមូល​ប​ត្រ គឺ​សំដៅ​ដល់​ការទិញ​លក់​ភាគហ៊ុន​នៅ​ទីផ្សារ​បន្ទាប់(នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា)។

ការចូលរួម​នៅក្នុង​ទីផ្សារ​ដំបូង ដែលជា​ការទិញ​ហ៊ុន​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​បោះផ្សាយ កើតមាន​ម្តងម្កាល នៅពេល​ដែលមាន​ក្រុមហ៊ុន​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើកដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្ថបទ​សប្តាហ៍​នេះ នឹង​ពន្យល់​អំពី​យន្តការសំខាន់ៗសម្រាប់​វិនិយោគិន​ដែល​ចាប់អារម្មណ៍​ចង់​ទិញ​ភាគហ៊ុន​ដែល​ទើប​បោះផ្សាយ ដើម្បី​កេងចំណេញ​ទុក​លក់​នៅ​ថ្ងៃ​ជួញដូរ​ដំបូង ឬ​នៅ​ថ្ងៃ​ជួញដូរ​ក្រោយ​ទៀត នៅ​ទីផ្សារ​បន្ទាប់។

ការចូលរួម​នៅ​ទីផ្សារ​ដំបូង ចែកជា​ពីរ​វគ្គ​គី៖ ១).ការធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង(book-building) ឬ​ការ​ស្ទាបស្ទង់​ថ្លៃ និង ២).ការធ្វើ​បរិវិសកម្ម (subscription) ឬ​ការចុះឈ្មោះ​ទិញ៕ CSX

LEAVE A REPLY

Please enter your comment!
Please enter your name here