ឧកញ៉ាកែវ មុំជាប់ឆ្នោតជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាម្តងទៀត

ដោយៈលក្ខិណា

 ភ្នំពេញៈ អតីតប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកជំតាវឧកញ៉ាកែវ មុំបានជាប់ឆ្នោតជាប្រធានសមាគមនេះម្តងទៀត បន្ទាប់ពីទទួលបានការបោះឆ្នោតផ្តល់សេចក្តី ទុកចិត្តពីសមាជិកសមាគម។

សមាគមនេះ​បានបោះឆ្នោតតាមប្រព័ន្ឋអនឡាញ កាលពីថ្ងៃទី៣១ មីនា ២០២១ បានធ្វើការបោះឆ្នោតតាមប្រព័ន្ធឌីជីថលលើកដំបូង ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលអាត្តិថ្មីលើកទី៤ ដោយមានការចូលរួមប្រកាសសមាសភាព ដោយលោកជំទាវ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ។

ក្នុងអាណត្តិទី៤ នេះ  សមាគមសហគ្រិនស្ត្រី បានរកឃើញអ្នកដែលមានសម្លេងគាំទ្រច្រើនជាងគេ គឺលោកជំទាវឧកញ៉ាកែវ មុំដែលធ្លាប់ធ្វើជាប្រធានសមាគមម្ដងរួចហើយកាលពីអាណត្តិកន្លងទៅ ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងថា CWEA ជាសសរស្តម្ភ និងភ្នាក់ងារដ៏សំខាន់ ក្នុងការចូលរួមជំរុញនូវកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែម អំពីការស្វាគមន៍ចំពោះការចូលរួមរបស់CWEA ជាមួយក្រសួងកិច្ចការនារីក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគ្រិនភាពស្ត្រី (Women’s Entrepreneur Development Center) ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី សមភាពយេនឌ័រ និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពប្រសើរឡើង។

លោកជំទាវទន្ដបណ្ឌិតអេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៣ មានប្រសាសន៍ ទាក់ទងនឹងចំណាប់អារម្មណ៍ផ្សេងៗ រួមទាំងការអភិវឌ្ឍនានានៅក្នុងអាណត្តិទី៣ និងទស្សនវិស័យជាបន្តទៅមុខទៀត របស់សមាគមមុនពេលដែលអាណត្តិលោកជំទាវទន្ដបណ្ឌិតត្រូវបានបិទបញ្ចប់ ។

លោកជំទាវកែវ មុំប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងអាណត្តិទី៤នេះបានមានប្រសាសន៍ថា បញ្ហាសហគ្រិនមិនថាស្ត្រីឬជាបុរសនៅទេ នៅក្នុងដំណាក់កាលនៃវិប​ត្តិកូវីដ១៩នេះ បានធ្វើឱ្យរងផលប៉ះពាល់ដល់ដំណើរការអាជីវកម្ម ហើយថ្មីៗនេះយើងឃើញថា រដ្ឋាភិបាលបានបញ្ចេញថវិកា២០០លានដុល្លារ សម្រាប់ផ្ដល់កម្ចីដល់សហគ្រិន តែត្រូវមានការទិញធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ចជាមុន ដែលធ្វើឱ្យសហគ្រាសមួយចំនួននៅតែជួបបញ្ហាពីព្រោះថា កញ្ចប់សេវាធានារ៉ាប់រងផ្ដល់កម្ចី របស់រដ្ឋាភិបាលក៏ផ្ដោតលើសហគ្រាសណាដែលរឹងមាំស្រាប់ដែរ។

លោកជំទាវថា “ការផ្ដល់ការធានារបស់ក្រសួងសេដ្ឋកិច្ច ក៏ត្រូវបានជ្រើសរើសនិងសម្លឹងមើលទៅលើសហគ្រាសផងដែរ បើសិនជាសហគ្រាសណា ដែលមានហានិភ័យខ្ពស់ក៏មិនផ្ដល់ការធានាជូន ដូច្នេះសម្រាប់សហគ្រាសណា ដែលតូចឬទន់ខ្សោយក៏មិនងាយនឹងទទួលបានឥណទានមកពីពង្រីកអាជីវកម្មដែរ”។

លោកជំទាវកែវ មុំបានបន្តថា ថ្វិត្បិតតែបច្ចុប្បន្ននេះ ធនាគារជាច្រើនបានត្រៀមកញ្ចប់ថវិកា សម្រាប់ផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា តែសហគ្រាសខ្លះក៏នៅតែពិបាកទទួលយក ដោយសារតែសហគ្រាសមួយចំនួន មិនមានទ្រព្យបញ្ចាំដើម្បីយកកម្ចីមកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here