វិស័យដឹកជញ្ជូនរំពឹងកើនឡើងវិញបន្តិចនៅចុងឆ្នាំនេះនឹងដើមឆ្នាំក្រោយ

        ដោយៈលក្ខិណា

ភ្នំពេញៈ វិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យជាច្រើន រងផលប៉ះពាល់ហើយវិស័យខ្លះប៉ះពាល់តែអាចទប់ទល់បាន ចំពោះវិស័យខ្លះទៀតប៉ះពាល់ខ្លាំង និងពិបាកស្ដារឡើងវិញ ។

ចំពោះវិស័យដឹកជញ្ជូន ក៏ត្រូវបានប៉ះពាល់ពីវិបត្តិកូវីដ១៩នេះដែរ ហើយរំពឹងថានឹងងើបឡើងវិញនៅចុងឆ្នាំ និងដើមឆ្នាំក្រោយ។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា អនុវិស័យដឹកជញ្ជូននិងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងមានកំណើន៤,៥% ក្នុងឆ្នំា២០២១ និង៥,៩% ក្នុងឆ្នំា២០២២ ដោយសារការរំពឹងទុកការងើបឡើងវិញ នៃអនុវិស័យគំាំទ្រសំខាន់ៗរួមាន អនុវិស័យកាត់ដេរ សំណង់និងសណ្ឋាគារនិងភោជនីយដ្ឋាន និងការងើបឡើងវិញនៃការប្រើប្រាស់ប្រពន្ធ័អ៊ិនធឺណិត ដោយសារការផ្លាស់ប្តូរឥរិយាបទ នៃការរស់នៅ ការធ្វើអាជីវកម្ម និងការបំពេញការងារជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា កាលពីចុងឆ្នាំ២០២០ វិស័យដឹកជញ្ជូនកម្ពុជា ទទួលបានកំណើនឡើងវិញបន្តិចទៅហើយ ដោយសារតែស្ថានភាពកូវីដ១៩ហាក់ស្ងប់ស្ងាត់ ដែលអាចដឹកជញ្ជូនទំនិញក្នុងស្រុកនិងឆ្លងកាត់ព្រំដែនបាន តែចូលដល់ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ ធ្វើឱ្យវិស័យដឹកជញ្ជូនក៏ជួបបញ្ហាជាថ្មី។

លោកបន្តថា “រថយន្តសម្រាប់ដឹកជញ្ជូន របស់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានបញ្ឈរចោលព្រោះអត់មានអ្វីត្រូវដឹក”។ យ៉ាងណាលោករំពឹងថា សកម្មភាពនឹងនៅតែបន្តមានជាបន្តបន្ទាប់ ខណៈប្រភពទំនិញពីប្រទេសចិនក៏នៅតែមានសកម្ម ព្រោះស្ថានភាពកូវីដ១៩ នៅប្រទេសចិនក៏ត្រូវបានរាយការណ៍ថាស្ងប់ស្ងាត់ ហើយការផលិតរបស់ចិនមកកាន់កម្ពុជាក៏ឃើញថានៅតែមានសកម្មភាព ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនខ្លះនៅតែបន្តធ្វើសកម្មភាព តែសូមបញ្ជាក់ពួកគាត់មួយចំនួនធ្វើសកម្មភាពទាំងខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here