ពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទំហំទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ រយៈពេលពីរខែដើមឆ្នាំនេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានទំហំប្រាក់ជាង១,៣៣ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូង ឆ្នាំនេះ កើនឡើង៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។ នេះបើយោងតាមការិយាល័យកិច្ចការពាណិជ្ជកម្មវៀតណាមនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ។

ទិន្នន័យដដែលបានឱ្យដឹងថា វៀតណាមបាននាំចេញទំនិញ មានតម្លៃ៧២៨,៤លានដុល្លារ កម្ពុជាកាន់កម្ពុជា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ កើនឡើង៨,៦ភាគរយ ខណៈការនាំចូលរបស់វៀតណាមពីកម្ពុជា មានទំហំទឹកប្រាក់ជាង៦០៣លានដុល្លារ កើនឡើង៣៣៥ភាគរយ។

វៀតណាមបាននាំចេញដែក ប្រេង និងឧស្ម័នភាគច្រើន វាយនភ័ណ្ឌកាត់ដេរ ទំនិញប្រើប្រាស់ និងផលិតផលកសិកម្មផ្សេងទៀតដូចជាត្រីសាច់ និងបន្លែមកកម្ពុជា ហើយបាននាំចូលគ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលឈើពីប្រទេសកម្ពុជា។ក្រៅពីការជំរុញការនាំចេញ វៀតណាមបានផ្តល់ការលើកទឹកចិត្តពន្ធដល់ផលិតផលកម្ពុជា។

កម្ពុជា-វៀតណាម កាលពីសប្តាហ៍មុនបានឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្ដសុពលភាព នៃកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងវៀតណាម ដោយក្នុងនោះកម្ពុជា បន្ដទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ លើមុខទំនិញចំនួន៣១បន្ទាត់ពន្ធគយ រយៈពេល២ឆ្នាំគឺឆ្នាំ២០២១ និងឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា សម្រាប់ទំនិញ៣១បន្ទាប់ពន្ធគយ ដែលកម្ពុជានាំទៅវៀតណាម ក្នុងភាពអនុគ្រោះពន្ធមាន អង្ករ សន្លឹកថ្នាំជក់ជាដើម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here