សូចនាករៈមុនសម្រេចចិត្តវិនិយោគរយៈពេលវែង តើអ្នកត្រូវពិចារណាលើចំណុចអ្វីខ្លះ?

        ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគរយៈពេលវែង គឺសំដៅដល់ទ្រព្យសម្បត្តិដែលបុគ្គលម្នាក់ ឬក្រុមហ៊ុនមួយកាន់កាប់ ក្នុងពេលវេលាណាមួយ ដែលមានរយៈពេលចាប់ពី១ឆ្នាំឬ៣ឆ្នាំឡើងទៅ តាមរយៈការវិនិយោគជាសាច់ប្រាក់ ហើយរំពឹងទទួលបានប្រាក់ចំណេញច្រើននៅក្នុងពេលអនាគតជាក់លាក់ណាមួយ។

តើមុននឹងសម្រេចបណ្ដាក់ទុនវិនិយោគរយៈពេលវែង អ្នកវិនិយោគគួរគិតទៅលើ កត្តាអ្វីខ្លះ ?

១. ប្រភេទនៃការវិនិយោគរយៈពេលវែងក្នុងប្រទេសកម្ពុជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគរយៈពេលវែង គេរមែងផ្ដោតសំខាន់ទៅលើភាគហ៊ុនstock)បណ្ណ​បំណុល (bond) អចលនទ្រព្យ (real estate) ជាដើម។ នៅប្រទេសកម្ពុជា ការវិនិយោគអាចផ្ដោតលើវិស័យអចលទ្រព្យ ដែលរួមមានដីធ្លី លំនៅដ្ឋាន និងខុនដូ រីឯទីផ្សារភាគហ៊ុនក៏ ត្រូវបានគេចាត់ទុកជាការវិនិយោគរយៈពេលវែងដែរ។ អ្វីដែលយើងកត់សម្គាល់ឃើញនោះ ការវិនិយោគលើវិស័យអចលនទ្រព្យ ហាក់មានសន្ទុះខ្ពស់ ដូចជាទិញដីធ្លី ទិញដីឡូតិ៍ និងគេហដ្ឋាន ទុកលក់ពេលតម្លៃផ្ទុះខ្លាំង ក្រោមគម្រោងអភិវឌ្ឍផ្សេងៗរបស់រដ្ឋ ឬក្រុមហ៊ុនឯកជន។

ទាំងអស់នេះ សុទ្ធតែជាការសម្រេចចិត្តរបស់អ្នកជំនួញ ក្នុងការវិនិយោគក្នុងរយៈពេលវែង។

២. ឥរិយាបថរបស់អ្នកវិនិយោគរយៈពេលវែង

ទាំងអ្នកវិនិយោគពេលខ្លីក្ដី ឬវិនិយោគិន ចូលចិត្តការវិនិយោគរយៈពេលវែងក្ដី សុទ្ធតែមានគោលដៅរួមគ្នា គឺទទួលបានមកវិញនូវប្រាក់ចំណេញ ប្រសើរជាងកប់លុយចោលក្នុងទូដែក មិនមានលំហូរសាច់ប្រាក់ក្នុងហិរញ្ញវត្ថុផ្ទាល់ខ្លួន មិនបានផ្ដល់ជាប្រយោ​ជន៍បំពេញក្នុងចរន្តសេដ្ឋកិច្ចជាតិ។ គ្រាន់តែថា អ្នកវិនិយោគរយៈពេលវែងមានឥរិយាបថអត់ធ្មត់ ប្រកាន់ទស្សនៈសុទិដ្ឋិនិយម គិតគូរ មានចក្ខុវិស័យវែងឆ្ងាយទៅទីផ្សារអនាគតជាងអ្នកវិនិយោគរយៈពេលខ្លី។

ការវិនិយោគរយៈពេលខ្លី មានចរិតលក្ខណៈជាការជួញដូរ អ្នកប្រឡូកក្នុងសកម្ម​ភាពនេះច្រើនតែសម្រេចចិត្តរហ័ស ទិញហើយឆាប់លក់ចេញភ្លាមៗ ដើម្បីបានប្រាក់ចំណេញ រីឯអ្នកវិនិយោគរយៈពេលវែង ចូលចិត្តវិភាគឲ្យបានស៊ីជម្រៅបំផុត អំពីស្ថានភាពរីកចម្រើន ឬធ្លាក់ចុះនៃទ្រព្យ ឬភាគហ៊ុនដែលពួកគេវិនិយោគ ក៏ដូចរបត់សេដ្ឋកិច្ចក្នុងប្រទេសជាដើម។

៣. ហានិភ័យ និងកត្តាគួរចៀសវាងពីការវិនិយោគរយៈពេលវែង

ការវិនិយោគរមែងមានហានិភ័យ មិនថាវាជាប្រភេទវិនិយោគរយៈពេលខ្លី ឬរយៈពេលវែងនោះឡើយ។ ជាក់ស្ដែង ក្នុងប្រទេសកម្ពុជាយើង ទីផ្សារភាគហ៊ុន និងអចលទទ្រព្យ សុទ្ធតែជាប្រភេទនៃការវិនិយោគ ដែលវិនិយោគិនជាច្រើនបានចាប់អារម្មណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here