ក្រុមហ៊ុននាវាទេសចរណ៍កំពូលទាំង៣របស់ពិភពលោកជាប់បំណុលជាង៦០ពាន់លាន ដុល្លារអាមេរិក

ដោយៈសុខុម

គូឡាឡាំពួ: ក្រុមហ៊ុនប្រតិបត្តិករនាវាទេសចរណ៍កំពូលទាំង៣ របស់ពិភពលោកបានជាប់បំណុលវ័ណ្ដក រហូតដល់ទៅជាង៦០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩។ នេះបើយោងតាមារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៩ មីនានេះ។

តាមការរំពឹងទុកថា តួលេខបំណុលនេះនឹងកើនឡើងបន្ថែមទៀត នៅពេលក្រុមហ៊ុនប្រតិបត្តិករនាវាទេសចរណ៍ទាំងនេះ ត្រៀមនាំភ្ញៀវទេសចរកម្សាន្ត តាមសមុទ្រឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យស្រាវជ្រាវ ដែលត្រូវបានធ្វើការវិភាគយ៉ាងល្អិតល្អន់ និងចុះផ្សាយដោយគេហទំព័រជួញដូរ តាមអនឡាញComprar Acciones កាលពីសប្តាហ៍មុនបង្ហាញថា ឆ្នាំ២០២១បង្ហាញថា តួលេខបំណុលនេះ ទំនងជានឹងកើនឡើងខ្ពស់ជាងនេះបន្តិចនៅដើមឆ្នាំនេះ។

គេហទំព័រដដែលនិយាយថា ក្រុមហ៊ុនប្រតិបត្តិករនាវាទេសចរណ៍ សហរដ្ឋអាមេរិក មានឈ្មោះថា Norwegian Cruise បានជាប់បំណុលសរុបចំនួន១២,១៥ ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២០។

ដោយឡែក ក្រុមហ៊ុនប្រតិបត្តិករ នាវាទេសចរណ៍សហរដ្ឋអាមេរិក-អង់គ្លេស ដែលមានឈ្មោះថា Carnival Corporation ក៏បានប្រកាសដែរថា បំណុលសរុបរបស់ខ្លួនបានឈានដល់២៤,៩ ពាន់លានដុល្លារ គិតត្រឹមខែសីហា ឆ្នាំ២០២០។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនប្រតិបត្តិករនាវាទេសចរណ៍ន័រវែស Comprar Acciones បាននិយាយថា គិតត្រឹមខែកុម្ភៈ ដើមឆ្នាំ២០២១ តួលេខបំណុលសរុបរបស់ខ្លួនបានកើនឡើងដល់៣០ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here