ធនាគារពិភពលោក​មា​ន​សុទិដ្ឋិនិយម​ខ្ពស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ និង​ឆ្នាំ២០២២ខាងមុខ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ចុងក្រោយ របស់​ធនាគារ​ពិភព (World Bank) បានឱ្យដឹងថា ទូទាំង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក សន្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច នៅតែមាន​ភាពខុសគ្នា​ខ្លាំង​នៅឡើយ ជាង​មួយឆ្នាំ​ក្រោយពី​មានការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ខណៈ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា នឹង​កម្រើក​ឡើងវិញ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

ស្ថាប័ន​អន្តរជាតិ​លំដាប់​ពិភពលោក​នេះ បាន​ព្យាករណ៍​ផងដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​នៅ​រក្សា​កំណើន៤ភាគរយ​នៅ​ឆ្នាំនេះ ដូច​ការព្យាករណ៍​រប​ស់​ខ្លួន​កាលពី​ចុង​ឆ្នាំមុន​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ច​កម្ពុ​ជាំ​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ឡើងវិញ​ក្នុង​រង្វង់៤ភាគរយ​ក្នុង​ឆ្នាំ២០២១នេះ ហើយនឹង​បន្ត​រីកលូតលាស់​បាន​ប្រមាណ៥,២ភាគរយ ក្នុង​ឆ្នាំ២០២២ ។ នេះ​បើ​យោងតាម​របាយការណ៍ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក របស់​ធនាគារ​ពិភព​ចេញផ្សាយ​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា កម្ពុជា​ស្ថិតនៅ​គឺជា​ប្រទេសមួយ ស្ថិត​ចំណោម​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ឡើងវិញ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

លោកស្រី វិក​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​និយាយថា  វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ការ​រាតត្បាត​វីរុស​កូ​វីដ១៩នេះ បាន​បង្អាក់​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​បង្កើន​វិសមភាព​វិញ។

លោកស្រី​បាន​ថ្លែងបន្តថា “ក្នុង​គ្រា​ដែល​ប្រទេស​នានា​ចាប់ផ្តើម​ងើបឡើង​វិញ នៅ​ឆ្នាំ២០២១ គេ​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ​ប្រជាជន​ងាយ​រងគ្រោះ និង​ធានាឱ្យមាន​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ដែលមាន​បរិ​យាប​ន្ន, មាន​ភាព​បៃតង និង​ភាព​ធន់។

លោក​អា​ឌី​ត្យា ម៉ា​ទូ​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​កបាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា “ជាងពេលណាៗទាំងអស់ យើង​ត្រូវការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ទប់ទល់​ជំងឺ​នេះ គាំទ្រ​សេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​ភាព​បៃតង។

លោក​បាន​ថ្លែង​ទៀតថា “ប្រទេស​ចិន​អាច​ដើរតួនាទី​នេះ​យ៉ាងសំខាន់ ដោយ​នាំចេញ​ផលិតផល​វេជ្ជសាស្ត្រ​បន្ថែមទៀត បង្កើន​ការប្រើប្រាស់​របស់ខ្លួន និង​ចាត់វិធានការ​អាកាសធាតុ​ឱ្យ​កាន់តែ​ខ្លាំងក្លា។លោក​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​ចិន​ក៏​នឹង​បាន​អត្ថប្រយោជន៍​ពី​ពិភពលោក​មួយ ដែល​កាន់​តែមាន​សុវត្ថិភាព និង​កំណើន​ប្រកបដោយ​តុល្យភាព​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here