ទេសាភិបាលធនាគារជាតិចែករំលែកបទពិសោធន៍ពីការរៀចចំផែនការអាជីពនិងជំនាញដល់យុវជន

ដោយៈ ម៉ាណា

    កំពង់ធំៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា” ដល់ក្រុមយុវជនមកពីវិទ្យាល័យចំនួន៣ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធៅនេះបានប្រារពធ្វើកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ​ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ​និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ សរុបចំនួន ៥៨៨រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងពីសារៈសំខាន់ នៃការរៀបចំផែនការ និងការកំណត់គោលដៅអាជីព ឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារការងារ និងការអភិវឌ្ឍអាជីពយូរអង្វែង។

ក្នុងន័យនេះ លោកជំទាវបានផ្តាំផ្ញើសិស្សានុសិស្ស ឱ្យជ្រើសរើសជំនាញសិក្សា ដែលស័ក្តិសមនឹងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារជាក់ស្តែង។

បន្ថែមលើសារគន្លឹះជាច្រើន សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលបានសៀវភៅកម្រងសំណួរ សម្រាប់ជាជំនួយក្នុងការស្វែងយល់ពីខ្លួនឯង ព្រមទាំងបទពិសោធល្អៗ អំពីការសិក្សាពីក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here