លោកជា ចាន់តូៈនាគារជាតិនៃកម្ពុជាមានតួនាទីចម្បង៣គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានថ្លែងថា ធនាគារជាតិ ជាធនាគារកណ្តាលរបស់កម្ពុជា ដែលមានតួនាទីចម្បងបី ដើម្បីជួយជំរុញកំនើន​សេដ្ឋកិច្ចកម្ពុជា។

តួនាទីចម្បងទី១របស់យើងគឺស្ថេរភាពថ្លៃ និងប្រព័ន្ធធនាគារមួយដែលមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ យើងបោះផ្សាយប្រាក់រៀលជារូបិយវត្ថុ ដែលប្រើប្រាស់រាល់ថ្ងៃ។ ដោយគ្រប់គ្រងប្រាក់រៀល ផ្អែកលើតម្រូវការសេដ្ឋកិច្ច យើងរក្សាបាននូវតម្លៃប្រាក់រៀល និងការងារអំណាចទិញនៃចំណូលរបស់ប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធរូបិយវត្ថុជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ហើយការគ្រប់គ្រងប្រាក់បានល្អ និងមានថេរភាពគឺជាមូលដ្ឋានពិប្រាកដ ក្នុងការធានាបាននូវជំនឿទុកចិត្តរបស់វិនិយោគិន និងការអភិវឌ្ឍរបស់ប្រទេស។

តួនាទីចម្បងទី២ របស់យើងគឺរក្សាថេរភាពប្រព័ន្ធធនាគារ តាមរយៈការត្រួតពិនិត្យ និងការធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងលើប្រព័ន្ធធនាគារ។ យើងបានធ្វើឱ្យធនាគារទាំងឡាយមានសុវត្ថិភាព និងទទួលបាននូវការជឿទុកចិត្តពីសាធារណៈជន។

ធនាគារដើរតួនាទីយ៉ាងសំខាន់ ក្នុងការកែនប្រមូលប្រាក់ទៅឱ្យអ្នកបោះទុន។ អន្តរិយកម្មបែបនេះ ជួយដល់ការពង្រីកអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។ រាល់ថ្ងៃ ចំនួនប្រជាជនកម្ពុជា ដែលប្រើប្រាស់សេវាកម្មធនាគារ បានកើនឡើងជាលំដាប់ ដែលមានរហូតដល់ការទិញ បណ្តាក់នូវសម្ភារៈប្រើប្រាស់នានា និងការទិញផ្ទះដោយបង់រំលស់ទៀតផង។

ខាងលើនេះអាចកើតឡើងទៅបាន នៅពេលសាធារណៈជនមានជំនឿទុកចិត្តលើប្រព័ន្ធធនាគារ និងដាក់ប្រាក់សន្សំក្នុងគណនីធនាគារ។

តួនាទីចម្បងទី៣ របស់យើង គឺការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលជួយវិស័យធនាគារ និងហិរញ្ញវត្ថុ ដំណើរការបានដោយរលូន និងប្រសិទ្ធភាព។ ប្រព័ន្ធបច្ចេកវិទ្យាទូទាត់ថ្មីប្រកបដោយសុវត្ថិភាព និងឆាប់រហ័សសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ។ យើងផ្តល់សេវាធនាគារកាន់តែមានប្រសិទ្ធភាព រក្សាបាននូវរូបិយវត្ថុ ប្រកបដោយទំនុកចិត្តនៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន សម្រា​ប់ប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។

ទាំងនេះគឺជាតួនាទីចម្បងរបស់ធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here