ការនាំចូលរថយន្តថ្មីនៅទីផ្សារកម្ពុជាកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានកែសម្រួលអាករពិសេសនាំចូលរថយន្ត

ដោយៈ សាវុធ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាល បានកែសម្រួលអាករពិសេសលើរថយន្ត ដែលអាចធ្វើឲ្យប្រជាជនមានលទ្ធភាពទិញប្រើប្រាស់កាន់តែច្រើន ការនាំចូលរថយន្តថ្មីការត្រូវបានមើលថាមានកើនឡើង នៅក្នុងរយៈពេលជិត៣ខែ ដើមឆ្នាំនេះ។

គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលអាករពិសេសលើការនាំចូលរថយន្ត នឹងធ្វើឲ្យប្រជាជនកម្ពុជា កាន់តែមានលទ្ធភាព ក្នុងការរកទិញរថយន្តសម្រាប់ការប្រើប្រាស់ ជាពិសេសរថយន្តថ្មី។ នេះបើយោងតាមយោងតាមសហព័ន្ធយានយន្តកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកងន សាំងប្រធានសហព័ន្ធយានយន្តកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅកាលពីម្សិលមិញថា នៅទីផ្សារកម្ពុជា នៅក្នុងរយៈពេលជិត៣ខែ ដើមឆ្នាំ២០២១នេះ ការនាំចូលរថយន្តសរុបរួមមាន រថយន្តជជុះ និងរថយន្តថ្មី បើធៀបនឹងប្រទេសជិតខាង គឺមានអត្រានៃការធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែក្នុងនោះសម្រាប់នាំចូលរថយន្តថ្មីចូលមកកាន់ទីផ្សារកម្ពុជា កើនឡើង។

ការនាំចូលរថយន្តរបស់ក្រុមហ៊ុន RMA Cambodia នៅក្នុងរយៈពេលជិត៣ខែ ដើមឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺមានអត្រាកើនឡើងប្រមាណ២០ភាគរយ។

លោកបានបន្តថា ការកើនឡើងនៃរថយន្តថ្មីនេះ គឺដោយសារការលក់រថយន្តថ្មីក្នុងពេលបច្ចុប្បន្ន មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃរថយន្តជជុះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាព និងភាគច្រើនងាកមកទិញរថយន្តថ្មីសម្រាប់ការប្រើប្រាស់ ។

សហព័ន្ធយានយន្តកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នការនាំរថយន្តថ្មី មានប្រមាណ២០ភាគរយ នៃការនាំចូលរថយន្តសរុប ហើយចំនួននៃការនាំចូលរថយន្តថ្មីនេះ នឹងមានអត្រាកើនឡើងជាបណ្តើៗផងដែរ ។

លោកសង្ឃឹមថា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រសើរឡើងវិញ ចំនួនអ្នកប្រើប្រាស់រថយន្តក្នុងស្រុកកាន់តែមានច្រើន ក្នុងនោះ តម្រូវការទីផ្សារនាំចូល ក៏បានហក់ឡើងជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here