បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​បច្ចេកវិទ្យា​ផលិតកម្ម​បៃតងដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព

ដោយៈ ម៉ា​ណេ​ត

អន្តរជាតិៈ សន្និសីទ​អន្តរជាតិ​នាពេលថ្មីៗនេះ​នៅ​ខេត្ត Binh Duong ប្រទេស​វៀតណាម ជំរុញ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ចាំបាច់ ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​បច្ចេកវិទ្យា​ផលិតកម្ម​បៃតង (green manufacturing technologies) ដើម្បី​បង្កើត​ផលិតផល​និង​សេវាកម្ម​ថ្មី​ប្រកបដោយ​និរន្តរភាព។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន VNA នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។

លោក​បណ្ឌិត Michael Braun អ្នកសម្របសម្រួល​គម្រោង​សន្ទនា​អាស៊ាន- អ​ស៊ាន​បាន​ថ្លែងប្រាប់​សន្និសីទ​ស្តីពី “សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​អឺរ៉ុប សម្រាប់​បច្ចេកវិទ្យា​ផលិតកម្ម​បៃតង” ថា​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​វិទ្យា​រវាង​ប្លុក​អឺរ៉ុប និង​អាស៊ីអាគ្នេយ៍ ដើម្បី​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​និយាយថា “បណ្តា​ប្រទេស​អាស៊ាន បាននិងកំពុង​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​សំខាន់ នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក។លោក​បាន​ថ្លែងថា “តម្រូវការ ដែល​កំពុង​កើនឡើង សម្រាប់​ភាពអំណោយ​ដល់​បរិស្ថាន ផលិតផល និង​ផលិតកម្ម ដែល​ទាមទារ​នូវ​ប្រសិទ្ធិភាព និង​ថាមពល បាន​បង្កើត​ភាពចាំបាច់​សម្រាប់​បច្ចេក​វិទ្យា​ផលិតកម្ម​បៃតង​ថ្មី” ។

លោក​បាន​បន្តថា ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​សម្បូរបែប និង​ការស្រាវជ្រាវ សហគ្រាស​ច្នៃប្រឌិត​ថ្មី និង​យុទ្ធសាស្ត្រ​កំណើន​បៃតង អឺរ៉ុប គឺជា​ប្រភព​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​បៃតង។លោក​បាន​ថ្លែង​ទៀតថា “បច្ចេកវិទ្យា​បៃតង​គឺជា​គន្លឹះ​សំខាន់ សម្រាប់​ផលិតផល សេវាកម្ម និង​ដំណើរ​ការផលិត​ថ្មី​ប្រកបដោយ​និរន្តរភាព និង​មាន​សារៈសំខាន់​សម្រាប់​ការសម្រេចបាន​នូវ​កំណើន​បៃតង” ។

សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន បច្ចេកវិទ្យា​បៃតង​នឹង​ជួយ​ឱ្យ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​ថាមពល​ឱ្យ​បានល្អ​បំផុត និង​ការពារ​សុខភាព និង​សុខុមាលភាព​របស់​កម្ម​ករ និង​អ្នកប្រើប្រាស់។

លោក Hans Farnhammer ប្រធាន​សហប្រតិបត្តិកា​រ សម្រាប់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ឥណ្ឌូណេស៊ី ប្រ៊ុយណេ​ដា​រូ​សា​ឡឹម និង​អាស៊ាន​បាន​មានប្រសាសន៍ថា “ផលិតកម្ម​បៃតង​បាន​ក្លាយជា​ស្នូល នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព” ។

លោក​សាស្ត្រាចារ្យ Reginald Beng Hee នៃ​សាកលវិទ្យាល័យ​ជាតិ​សឹង្ហ​បូរី​បាន​និយាយថា “ខេត្ត Binh Duong បាន​ក្លាយជា​គោលដៅ​បន្ទាប់ នៃ​ការផ្ទេរ​បច្ចេកវិទ្យា​បៃតង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here