World Bank: ការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិតនៅកម្ពុជាមានអត្រាខ្ពស់បំផុត ក្នុងចំណោមប្រទេសចំណូលទាបនិងមធ្យម

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ថាប្រទេសកម្ពុជាមានតម្លៃទិន្នន័យអ៊ិនធឺណិត (Internet) ប្រើប្រាស់តាមទូរស័ព្ទចល័តទាបបំផុតមួយនៅលើពិភពលោក និងមានការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិតខ្ពស់បំផុត សម្រាប់មនុស្សម្នាក់ៗ ក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។

ធនាគារពិភពលោក បានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធថា ការតម្លៃនៃការប្រើប្រាស់ទិន្នន័យអ៊ិនធីណិតតាមទូរស័ព្ទចល័ត ត្រូវបានមើលឃើញថា មានការធ្លាក់ចុះជាបន្តបន្ទាប់ ខណៈអត្រាប្រើប្រាស់អ៊ិនធឺណិតចល័តបានកើនឡើងយ៉ាងខ្លាំង។

របាយការណ៍បានឱ្យដឹងថា “នៅប្រទេសកម្ពុជា ការប្រកួតប្រជែងខ្លាំងបានធ្វើឱ្យតម្លៃទិន្នន័យអ៊ិនធឺណិតក្នុងមួយជីហ្គាបៃ ថយចុះពី៤.៥៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់កម្រិតទាបបំផុតមួយ ០,១៣ដុល្លារក្នុងឆ្នាំ២០១៩ ដែលជំរុញការប្រើប្រាស់ទិន្នន័យដល់៦,៩ជីហ្គាបៃក្នុងមនុស្សម្នាក់ ក្នុងមួយខែ ពោលគឺការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិតតាមទូរស័ព្ទចល័តមានអត្រាខ្ពស់បំផុត សម្រាប់មនុស្សម្នាក់ ក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលទាបឬពាក់កណ្តាលទាប”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ប្រធានធនាគារពិភពលោកលោក David Malapasss បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការគោលនយោបាយពិភពលោកលើទិន្នន័យអ៊ិនធឺណិត ដើម្បីជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតសកល។

លោកបានមានប្រសាសន៍ថា “ការប្រើប្រាស់អ៊ិនធឺណិតផ្តល់នូវសក្តានុពលយ៉ាងខ្លាំង ក្នុងការបង្កើតគុណតម្លៃតាមរយៈការកែលម្អកម្មវិធី និងគោលនយោបាយ ការជំរុញសេដ្ឋកិច្ច និងការផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here