កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគថ្មីៗទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​បាន​លើកឡើងថា ទោះបី​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ១៩ ពិសេស​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍ តែ​គម្រោង​វិនិយោគ​ទៅលើ​រោងចក្រថ្មីៗ ដែលជា​ផែនការ​វិនិយោគ​ក្នុង​រយៈពេល​យូរ នៅតែ​បន្ត​ដាក់ទុន​វិនិយោគ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។

លោក​ប៉ូ អ៊ា​វ​គង់​ អគ្គនាយក​ក្រុមហ៊ុន Advance Real Estate បានឱ្យដឹង​តាម​ទូរ​សព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា នៅក្នុង​ដំណាក់កាល​នេះ យើង​បាន​មើលឃើញថា កា​រវិ​និ យោគ ទៅលើ​រោងចក្រ ដូចជា ការទិញ​ដី​សម្រាប់​សង់រោង​ចក្រ និង​ការសង់​ឃ្លាំង​សម្រាប់​ជួល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ នៅតែមាន​កំណើន​ជាក់ស្ដែង ក្រុមប្រឹក្សា​អភិ     វឌ្ឍន៍​កម្ពុជា បានចេញ​ប្រកាស​ជា​ហូរហែ​ពី​ការវិនិយោគ​លើ​វិស័យ​រោងចក្រ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ឱ្យដឹងទៀតថា “នៅក្នុង​ពេលនេះ វិស័យ ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា គឺ​នៅតែ​ជា​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដូច្នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​និង​សម្រួល​ដល់​ការវិនិយោគ​សម្រាប់​វិស័យនេះ និង​វិស័យផ្សេងៗជាច្រើន​ទៀត” ។

ជាក់ស្តែង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​វិ​និ​យោ គ​ចំនួន៨ ដែលមាន​តម្លៃ​សរុប​ជិត៧០លាន​ដុល្លារ និង​បង្កើត​ការងារ​បាន៥.២៤៩កន្លែង​ត្រូវ ក្នុង​រយៈពេល៣សប្តាហ៍​ដំបូង​ក្នុង​ខែមីនា​នេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ។

គម្រោង​ទាំង៨នេះ វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ថាមពល និង​វារីវប្បកម្ម ជាដើម។

ជាមួយគ្នានេះដែរ លោក​ប៉ូ អ៊ា​វ​គង់​បាន​បន្ថែមថា សម្រាប់​វិស័យ​អចលនទ្រព្យ​ទាំងមូល​វិញ លោក​មើលឃើញថា វា​នៅតែមាន​បញ្ហា​ក្រោយពេល ដែល​កម្ពុជា​បាន​ជួបនឹង​បញ្ហា​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ ២០២១ ដោយមាន​ការឆ្លង​ជំងឺ​កូ​វីដ១៩កាន់តែច្រើន។ ទោះយ៉ាងណា​លោក​មានជំនឿថា រដ្ឋាភិបាល​នឹង​អាច​បញ្ចប់​ក្នុងពេលឆាប់ៗនេះ ដែល​នឹង​អាចធ្វើឱ្យ​វិស័យ​អចលនទ្រព្យ មាន​សន្ទុះ​ឡើងវិញ នៅ​ឆមាស​ទី២ ឆ្នាំ២០២១ ។

លោក​បន្ថែមទៀតថា កាលពី​ចុងឆ្នាំ២០២០ អ្នកវិនិយោគ ក៏ដូចជា​អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ ហាក់​មានការ​រំពឹង​ខ្ពស់​ពី​ការ​ងើបឡើង​វិញ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០២១ ដោយសារតែ​អំឡុង​ពេលនោះ​ស្ថានភាព​កូ​វីដ១៩ នៅ​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់ សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្ដើម​កម្រើក ហើយ​វិនិយោគិន​មួយចំនួន​ក៏​ចាប់ផ្ដើម​សម្លឹង​ទៅរក​ការចាប់ផ្ដើម​អភិវឌ្ឍ​ឡើងវិញ។

លោក​បាន​បញ្ជាក់ថា “អ្វីដែល​ពលរដ្ឋ​ត្រូវធ្វើ​នៅពេលនេះ គឺ​ការ​ស្ដាប់​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា រដ្ឋាភិបាល​ក្នុងការ​ចូលរួម​ទប់ស្កាត់ ការឆ្លង​កាន់តែច្រើន​នៅក្នុង​សហគមន៍ ដែល​នាំឱ្យមាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here