សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពាវនាវដល់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ អនុគ្រោះបន្ថែមអំឡុងពេលវិបត្តិនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ និងអនុគ្រោះបន្ថែមទៀតដល់សមាជិករបស់ខ្លួនបន្ថែម ខណៈសេដ្ឋកិច្ចក្រៅព័ន្ធទាំងអស់ត្រូវមានភាពអត់ធ្មត់ និងគោរពតាមការណែនាំក្រសួងសុខាភិបាល។

លោកឯ សុភាស់ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៃចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ស.ស.យ.ក) រាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា លោកសូមអំពាវនាវដល់វិស័យធនាគារ ឱ្យមានការយោគយល់ខ្ពស់ ក្នុងករណីដែលអាចធ្វើបាន ឬតាមទំហំណាមួយដែលធ្វើទៅបាន ក្នុងអំឡុងវិបត្តិកូវិដ១៩។

លោកបានស្នើបន្តថា“សមាជិកចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ សូមព្យាយាមអត់ធ្មត់ និងគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ អំឡុងជំងឺកូវីដ-១៩ កំពុងឆ្លងចូលដល់សហគមន៍ ស្របពេលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យបាន ចាក់វ៉ាក់សាំងបង្ការបន្ថែមទៀត ដោយយើងសង្ឃឹមថា អ្នកដែលកំពុងរកស៊ីលើផ្នែកទាំងនេះ នឹងទទួលបានការចាក់វ៉ាក់សាំងផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកផល វ៉ាន់ឌីនាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ថ្លែងថា ស្ថិតក្នុងព្រឹត្តិការណ៍២០ កុម្ភៈនេះ សមាគមតែងតែយកចិត្តទុកដាក់ ជាមួយរាជរដ្ឋាភិបាល និងបារម្ភអំពីបញ្ហាសុខុមាលភាព និងប្រាក់ចំណូលរបស់អតិថិជន ក្នុងនោះសមាជិករបស់មីក្រូហិរញ្ញវត្ថុ នៅតែបើកចិត្តទូលាយ ក្នុងការតាមដានអំពីស្ថានភាពអតិថិជន តម្រូវការអតិថិជន និងបន្តយល់យោគ តាមរយៈការរៀបចំឥណទានឡើងវិញផងដែរ។

ការរៀបចំឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរួមបញ្ចូលធនាគារចំនួន៤ផ្សេ​ងទៀត ក្នុងនោះសម្រាប់ អតិថិជនរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០២១  មានអតិថិជនប្រមាណ២៩ម៉ឺននាក់ ទទួលបានការអនុម័តរៀបចំឥណទាន ឡើងវិញ ដែលមានទំហំឥណទានសរុប១៤០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here