ការ​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល​ជា​មូលដ្ឋានគ្រឹះ​សំខាន់​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច​លើកឡើងថា ការ​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​សារៈសំខាន់ ដើម្បី​បង្កើត​ឲ្យ​មាន​ទំនុកចិត្ដដ​ល់​បុគ្គលម្នាក់ៗ ក្នុងការ​ទាក់ទាញ​វិនិយោគ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ផ្ដល់​ការចាក់​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាជ​ជន។

លោក​បណ្ឌិត​ឆេង គីម​ឡុង​នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍ ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​បាន​ថ្លែង​កាលពីថ្មីៗនេះ​ថា ការផ្ដល់​នេះ​ពិតជា​ត្រឹមត្រូវ និង​មាន​សារៈសំខាន់ ក្នុងការ​បង្កើត​ឲ្យ​មាន​ទំនុក​ចិ​ត្ដ សម្រាប់​បុគ្គលម្នាក់ៗ ក្នុងការ​ទាក់ទាញ​វិនិយោគ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

លោក​បាន​ថែ្ល​ង​ថា “ការចាក់​វ៉ាក់សាំង គឺជា​ការទប់ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ-១៩ ដែលមាន​សារៈសំខាន់ ក្នុងការ​ផ្ដល់នូវ​ប្រព័ន្ធ​ការពារ​រាងកាយ ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​បទ​អន្ដរាគមន៍​របស់​ប្រមុខ​ដឹកនាំ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ជនបរទេស​រស់នៅ​កម្ពុជា ក៏​អាច​ទទួលបាន​នូវ​វ៉ាក់សាំង​ដែរ ដូច្នេះ បញ្ជាក់​អំពី​ការចូលរួម​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ មិន​គ្រាន់តែ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ការពារ ដល់​ជនបរទេស​នៅ​កម្ពុជា​ផងដែរ។

លោក​បណ្ឌិត​ឆេង គីម​ឡុង​បាន​ថ្លែងថា “វ៉ាក់សាំង គឺជា​ការធានា​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ទាំង​ដល់​សហគមន៍ ទាំង​ដល់​បុគ្គលម្នាក់ៗ ក្នុងន័យ​ការពារ និង​រក្សា​នូវ​សន្ដិសុខ សុខភាព​សាធារណៈ​របស់​ប្រជាជន” ។

លោក​បណ្ឌិត​បាន​បន្តថា តាមរយៈ​ការផ្ដល់​នូវ​វ៉ាក់សាំង ដល់​ប្រជាជន គឺ​បង្កើត​ឲ្យ​មាន​ទំនុក​ចិ​ត្ដ សម្រាប់​បុគ្គលម្នាក់ៗ ទំនុក​ចិ​ត្ដរបស់​ប្រជាជន​ទូទៅ។ ទំនុក​ចិ​ត្ដ​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះថា​នៅពេលដែល​ប្រជាជន មាន​ទំនុក​ចិ​ត្ដ គាត់​អាចមាន​ទំនុក​ចិ​ត្ដ ក្នុងការ​ប្រកបមុខរប​រ​អាជីវកម្ម​ឡើងវិញ។

លោក​បានឱ្យដឹងថា ក្នុងដំណាក់កាល​រាជរដ្ឋាភិបាល អាច​គ្រប់គ្រង នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩បាន ប្រទេសជាតិ អាច​បើក​នូវ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ដែល​ស្ថិតនៅក្នុង​កម្រិត​គន្លង​ថ្មី។

លោក​ឆេង គឹម​ឡុង​បាន​ថ្លែងថា ពេលនោះ​មិន​គ្រាន់តែ​ទំនុក​ចិ​ត្ដ របស់​ប្រជាជន​នោះទេ វា​ផ្ដល់​ទំនុក​ចិ​ត្ដរបស់​វិស័យ​ឯកជន​ទូទៅ ទំនុក​ចិ​ត្ដរបស់​ស្ថាប័ន​សាធារណៈ ដែល​បង្ក​នូវ​មូលដ្ឋាន គ្រឹះ​សំខាន់ ដល់​សកម្មភាព​សង្គម សកម្មភាព​វប្បធម៌ សកម្មភាព​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ទូទៅ​ឲ្យ​ងើប​ឡើងវិញ។

ការ​ងើប​ឡើងវិញ ដែល​ជំរុញ​ដោយ​ទំនុក​ចិ​ត្ដរបស់​ប្រជាជន ទំនុក​ចិ​ត្ដរបស់​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ គឺជា​ការធានា ឲ្យ​មាន​សកម្មភាព ពាណិជ្ជកម្ម​សេដ្ឋកិច្ច ងើបឡើង​វិញ ដែល​នេះ​ជា​ចលករ ក្នុងការ​ជំរុញ​នូវ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច។

លោក​បណ្ឌិត​ឆេង គីម​ឡុង បានឱ្យដឹងថា នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន បាន​ប្រមាណ៧០ភាគរយ ក្នុងចំណោម​នៃ​ប្រជាជន​សរុប​នោះ ប្រព័ន្ធ​ការពារ ជា​សហគមន៍​របស់​ក​ម្ពុ​ជា នឹង​សម្រេចបាន ហើយ​ការសម្រេចបាន​នេះ នឹង​កាត់បន្ថយ​បាន​ច្រើន នូវ​លទ្ធភាព​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

លោក​រំពឹងថា កម្ពុជា​នឹង​សម្រេចបាន​នៅ​ដំណាច់ឆ្នាំ២០២២ ក្នុង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន។ នៅពេលដែល​កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ បាន​ច្រើន​ហើយ​នោះ លោក​គិតថា ទាំង​ទេសចរណ៍​អន្ដរជាតិ ទាំង​ទេសចរណ៍​ក្នុងស្រុក នឹង​ឈានដល់​ចំណុច​មួយ មាន​សន្ទុះ​កើនឡើង ទាំង​លំហូ​ចូល​ធុរកិច្ច​អ្នក​វិនិយោគិន ពី​ក្រៅ​ស្រុក ក៏​នឹង​អាចធ្វើ​ដំណើរ​មកវិញ​ផងដែរ។

ការផ្ដល់​វ៉ាក់សាំង នៅ​ព្រម​ពេល​គ្នា លើ​ប្រទេស​ជុំវិញ​ពិភពលោក នឹង​ជា​ចំណុច​ល្អ​មួយ សម្រាប់​ការស្ដារ​សេដ្ឋកិច្ច នៅក្នុង​ពិភពលោក ដែល​សេដ្ឋកិច្ចពិភពលោក នៅក្នុង​តំបន់ ក៏​នឹង​ជួយ​សេដ្ឋកិច្ច​ក្នុងស្រុក​ដែរ។

លោក​ឆេង គឹម​ឡុង​បាន​បន្តថា “ការផ្ដល់​វ៉ាក់សាំង​ក្នុងស្រុក និង​ការផ្ដល់​វ៉ាក់សាំង របស់​រដ្ឋាភិបាល​ប្រទេសផ្សេងៗ ដល់​ប្រជាជន​នៅក្នុង​ប្រទេសវៀងៗខ្លួន គឺជា​មូលដ្ឋានគ្រឹះ សម្រាប់​ធានា​នូវ​សន្ដិសុខ ប្រជាជន សន្ដិសុខ​សាធារណៈ និង​ជំរុញ​ការស្ដារ នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ពិភពលោក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here