អគ្គនាយកដ្ឋានពន្ធដារព្រមានផាកពិន័យដល់ម្ចាសសហគ្រាសរូបណាមិនគោរពច្បាប់

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានក្រើនរម្លឹកដល់ម្ចាស់រោងចក្រ សហគ្រាស ធ្វើការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំឱ្យ​បានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំនេះ ដើម្បីចៀសវាងពីការផាកពិន័យ និងទោសទណ្ឌផ្សេងៗជាកំហិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាអនឡាញ (Online) ស្តីពីការបំបេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ការកដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវចាប់ផ្តើមពីខែមករា (ដើមឆ្នាំ) ដែលបានអនុវត្តឡើងជារៀងរាល់ឆ្នាំ ក្នុងនោះសម្រាប់សហគ្រាស ដែលប្រើប្រាស់ឆ្នាំជាប់ពន្ធតាមឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ការបរិច្ឆេទឆ្នាំ២០២០ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា។

លោកបន្តថា “មកដល់ពេលនេះ មានម្ចាស់សហគ្រាសជាច្រើន បានមកដាក់លិខិតប្រកាសពន្ធរួចរាល់ នៅឡើយម្ចាស់រោងចក្រ សហគ្រាសមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចនេះ”។

លោកអេង រតនាបានបន្តថា ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ គឺអនុវត្តទៅតាមគំរូចាស់។ ប៉ុន្តែដោយឡែក នៅក្នុងឆ្នាំ២០២១នេះ បានកែសម្រួលលើចំណុចមួយចំនួន ទាក់ទងលើការធ្វើវិសោធនកម្មច្បាប់ និងបទប្បញត្តិ និងប្រាក់ចំណូ​ល ក៏ដូចគោលនយោបាយរបស់រដ្ឋាភិបាលមួយចំនួន ដែលបានផ្តល់ជូនដល់សហគ្រាសដូចជា ការលើកលែងពន្ធចំណេញបន្ថែម លើការបែងចែកភាគលាភ និងការកែសម្រួលប្រភេទលើវិស័យសំណង់ជាដើម។ ចំណែក វិស័យមួយចំនួនទៀត ដូចជា វិស័យកសិកម្មបានកំពុងរីកចម្រើន ដូច្នេះត្រូវចងក្រងច្បាប់ ដើម្បីជួយឲ្យវិស័យនេះដំណើរទៅមុខ រួមជាមួយវិស័យរ៉ែ មានប្រេងកាតជាដើម ដែលត្រូវតែមានគោលការណ៍ច្បាស់លាស់ និងលម្អិតអំពីការយកពន្ធលើវិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here