ដោយៈ លក្ខិណា
ភ្នំពេញៈ តាមរយៈការជួបពិភាក្សារវាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីមិ្សលមិញ ក្រុមហ៊ុនដាំនិងកែច្នៃស្វាយចំនួន៧ នឹងមានទិភាពក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិននៅពេលខាងមុខ។
យោងតាមការប្រកាសរបស់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទបនាឱ្យដឹងថា ក្រុមហ៊ុនដាំដុះ និងកែច្នៃ ស្វាយចំនួន៧ ដែលបានកំពុងសិក្សាលទ្ធភាពសម្រាប់នាំចេញរួមមាន៖
ទី១-ចម្ការស្វាយ UCDL Development Co.,Ltd ទី២- ចម្ការស្វាយ Angkor Harvest Co.,Ltd ទី៣-ចម្ការស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd ទី៤-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ Long Wo Agriculture (Cambodia) Co.,Ltd។
ទី៥-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ AL JAZEELAND FOOD PTE. LTD ទី៦-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd និងទី៧-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltd។
តាមរយៈការវាយតម្លៃរយៈពេលពេញមួយថ្ងៃ ភាគីចិនបានឆ្លើយតបថា ទាំងចម្ការស្វាយនិងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ មានចំណុចល្អ ប្រសើរច្រើន បើទោះបីជានៅមានចំណុចមួយចំនួនត្រូវកែលម្អបន្ថែមក៏ដោយ។
ភាគីចិននឹងពន្លឿនការរៀបចំរបាយការណ៍វាយតម្លៃនេះឱ្យបានលឿនបំផុតប្រកបដោយ លទ្ធផលល្អប្រសើរ ទន្ទឹមនឹងការសន្និដ្ឋានខាងលើ ភាគីចិនបានពិនិត្យឃើញនូវចំណុចខ្វះចន្លោះមួយចំនួនដែលតម្រូវឱ្យកែលម្អបន្ថែម ដូចជាទី១- កែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជា ការធ្វើខ័ណ្ឌចែកបន្ទប់វេចខ្ចប់ និងឃ្លាំងត្រជាក់ ហើយនិងត្រូវបន្ថែមឧបករណ៍មួយចំនួនទៀតនៅរោងចក្រប្រព្រឹត្តកម្ម ដើម្បីបង្កើន ការគ្រប់គ្រងអនាម័យ និងហានិភ័យបង្ករដោយសមាសភាពចង្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទី២- ត្រូវពង្រឹងវិធានការនានានៅក្នុងចម្ការ និងរោងចក្រដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរ និងទី៣- ពង្រឹងការយល់ដឹងបន្ថែមទៀតជូនទៅដល់អ្នកដាំស្វាយ និងម្ចាស់រោងចក្រប្រព្រឹត្តកម្មអំពីវិធានការ អនាម័យ និងភូតគាមអនាម័យឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន៕