ឥណ្ឌានឹងបង្កើនការនាំចូលម្រេចនិងរមៀតពីកម្ពុជា

ដោយៈ សាវុធ

ភ្នំបេញៈ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញបានព្យាយាមបង្កើនការនាំចូលផលិតផលកសិកម្ម រួមមានម្រេច និងរមៀតពីប្រទេសកម្ពុជា។

ការជំរុញនាំចេញម្រេច និងរមៀតពីកម្ពុជាទៅឥណ្ឌាត្រូវបានឡើងធ្វើឡើងកាលពីថ្មីៗនេះ នៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកស្រី Devyani Uttam Khobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌាបានឱ្យដឹងថា ស្ថានទូតមានការប្រជុំប្រកបដោយផ្លែផ្កាជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលក្នុងនោះពួកគេបានពិភាក្សាគ្នាពីវិធី និងមធ្យោបាយ សម្រាប់បង្កើនការនាំចេញផលិតផលកសិកម្ម រួមមានម្រេច និងរមៀតដែលផលិតនៅកម្ពុជា។

សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា “ជាជំហានដំបូងនៃទិសដៅនាំចេញនេះ ស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសជំរុញគ្រឿងទេសរបស់ប្រទេសកម្ពុជាទៅកាន់ផ្សារឥណ្ឌា និងការឆ្លើយតបទៅតាមភូតគាមអនាម័យ”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនឥណ្ឌា និងក្រុមហ៊ុនៅកម្ពុជាក៏នឹងបើកកិច្ចប្រជុំវាងបណ្តាក្រុមហ៊ុនធុរកិច្ច (B2B) នាពេលខាងមុខដ៏ឆាប់។

ស្ថានទូតបានដឹងច្បាស់អំពីគុណភាពម្រេច និងរមៀត ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថានឹងមានស្ថានភាពឈ្នះឈ្នះសម្រាប់ក្រុមហ៊ុនមកពីប្រទេសទាំងពីរ ដែលនឹងនាំឱ្យមានការកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here