ផ្សារហ៊ុននៅអាស៊ីហក់ឡើង ខណៈផលមូលបត្របំណុលរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ដោយៈសុខុម

ស៊ីដនី:  ភាគហ៊ុននៅអាស៊ី បានហក់ឡើងកាលពីថ្ងៃអង្គារ ទី៩មីនា ក្រោយការពន្យល់បកស្រាយ របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក បានរម្ងាប់ការព្រួយបារម្ភអំពីកំណើនទិន្នផលមូលបត្របំណុល (Bond yields)) និងអតិផរណា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅក្នុងថ្ងៃដដែល។

ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,០២% នៅរសៀលថ្ងៃអង្គារនេះ ខណៈសន្ទស្សន៍ផ្សារភាគហ៊ុន MSCI ដែលធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើងខ្ពស់ជាង ០,១០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទះឈីប ខៀវរបស់មហាយក្សចិន បានឡើងថ្លៃ០.០៣% បន្ទាប់ពីដាំក្បាលចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ។

លោក Chen Yulu ទេសាភិបាលរងនៃធនាគារប្រជាជនចិន (People’s Bank of China) បានប្រាប់សារព័ត៌មានYicai Global ថា ការផ្គត់ផ្គង់សាច់ប្រាក់របស់ប្រទេសចិន នឹងកើនឡើង ដើម្បីឱ្យស៊ីគ្នាទៅនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ហើយធនាគារកណ្តាលមួយនេះ មើលមិនឃើញភាពចាំបាច់ ដែលត្រូវមានការកញ្ចប់ថវិកាយ៉ាងធំដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ផ្សារភាគហ៊ុនអាមេរិក NASDAQ បានហក់ឡើង ១,១% ហើយផ្សារភាគហ៊ុនអាមេរិក មួយទៀតគឺS&P 500 បានហក់ឡើង០,៧៣%។ ទោះជាយ៉ាងណាផ្សារភាគហ៊ុនរបស់សហភាពអឺរ៉ុប EUROSTOXX 50 បានដាំក្បាលចុះ០,១៣% ចំណែកឯផ្សារភាគហ៊ុនអង់គ្លេស FTSE 100 បានដាំក្បាលចុះ ០,២៥%។

ភាគហ៊ុនរបស់អូស្រ្តាលី បានហក់ឡើងកាលពីពេលយប់ ដោយសន្ទស្សន៍ផ្សារភាគហ៊ុនដ៏ធំរបស់ប្រទេសនេះS&P/ASX 200 បានហក់ឡើងរហូតដល់១,០៤% នៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា ភាគហ៊ុនបច្ចេកវិទ្យារបស់អូស្រ្តាលី បានដាំក្បាលចុះនៅក្នុងការជួញដូរ៦វគ្គជាប់ៗគ្នា។

ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng បានហក់ឡើង១,៤% ខណៈផ្សារភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូង បានដាំក្បាលចុះ០,៧៤%។

នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក្នុងសហរដ្ឋអាមេរិក ផ្សារហ៊ុនDow Jones បានហក់ឡើង០,៩៧% ខណៈផ្សារភាគហ៊ុនS&P 500 បានដាំក្បាលចុះ០,៥៤% ហើយផ្សារភាគហ៊ុន Nasdaq ក៏បានដាំក្បាលចុះ២,៤១% ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here