ធនាគារឯកទេស ខេមខូ បានផ្លាស់ប្តូរពាណិជ្ជនាមថ្មី

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC បានអនុម័តឱ្យ ធនាគារឯកទេស ខេមខូ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់ក្រុមហ៊ុន ដូនពេញលែន ខូអិលធីឌី ពីធនាគារជាតិនៃកម្ពុជា ប្តូរនាមករណ៍ថ្មីជា “ធនាគារ ឯកទេស ដូនពេញ ម.ក”។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ ឯកទេស ដូនពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។

ធនាគារ ឯកទេស ដូនពេញ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃដំណើរវិវឌ្ឍន៍ថ្មី ក្នុងការធ្វើកំណែទម្រង់ធនាគារ ស្របតាមចក្ខុវិស័យរបស់ភាគទុនិកថ្មី ដើម្បីឲ្យធនាគារអាចផ្តល់ជូនអតិថិជន នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល ជាមួយនឹងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ។
គិតមកត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ ធនាគារឯកទេស ដូនពេញ ម.ក មានទ្រព្យសកម្មសរុបចំនួន ជាង៣១លាន ដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ធនាគារកំពុងធ្វើប្រតិបត្តិការផ្តល់សេវាប្រាក់កម្ចីសម្រាប់បង្កើត ឬពង្រីកមុខ-របរអាជីវកម្ម, កម្ចីសម្រាប់សាងសង់ ឬទិញ ឬជួសជុលគេហដ្ឋាន, កម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីទិញយានយន្ត តាមរយៈការិយាល័យប្រតិបត្តិការ និងសាខារបស់ខ្លួន ចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុង ខណ្ឌ៧ មករា និងខណ្ឌកំបូល នៃរាជធានីភ្នំពេញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here