ស្វីសអនុម័តកិច្ចព្រមព្រៀងសេរីជាមួយឥណ្ឌូនេស៊ី ទោះជាមានភាពចម្រូង ចម្រាសលើបញ្ហាប្រេងដូង

ដោយៈ ម៉ាណេត

អន្តរជាតិៈ ប្រជាជនស្វីសកាលពីថ្ងៃអាទិត្យទី៧ ខែមីនា ឆ្នាំ២០២១ បានគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសឥណ្ឌូណេស៊ី ដោយបានបើកទីផ្សារសក្តានុពលដ៏ធំមួយ ជាមួយប្រទេសដែលមានប្រជាជនច្រើនបំផុតទីបួន នៅលើពិភពលោកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

ទោះបីយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសជុំវិញការនាំចូលប្រេងដូង ពីឥណ្ឌូនេស៊ី និងបញ្ហាបរិស្ថាន ប្រកបដោយនិរន្តរភាពរបស់ប្រទេសនេះ នៅតែបង្កការព្រួយបារម្ភដល់ប្រទេសស្វីស ក្នុងការបោះឆ្នោតជាសាធារណៈលើកិច្ចព្រមព្រៀងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះ ត្រូវបានបោះឆ្នោតជាសាធារណៈ ដោយទទួលបានសំឡេងឆ្នោត៥១,៧ភាគរយ នៃសំឡេងគាំទ្រសរុប។

ក្រុមអ្នកគាំទ្រ បានសម្តែងការសាទរដល់លទ្ធផលនេះ ប៉ុន្តែបាននិយាយថា ពួកគេនឹងត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក្នុងការបោះឆ្នោតនាពេលអនា គតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀត។

ក្រោមកិច្ចព្រមព្រៀងនេះ ពន្ធនឹងត្រូវដកចេញជាបណ្តើរៗ ពីការនាំចេញធំៗ ស្ទើរតែទាំងអស់របស់ស្វីសទៅឥណ្ឌូនេស៊ី ខណៈស្វីសនឹងលុបចោលការយកពន្ធ លើផលិត​ផលឧស្សាហកម្មឥណ្ឌូនេស៊ី។

អ្នកដែលនាំចូលប្រេងដូងឥណ្ឌូនេស៊ី ត្រូវតែបញ្ជាក់ថា វាត្រូវតែឆ្លើបតាមស្តង់ដារបរិស្ថាន និងសង្គមជាក់លាក់។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១៨ និងត្រូវបានអនុម័តដោយសភាស្វីសនៅឆ្នាំ២០១៩ ប៉ុន្តែបក្សប្រឆាំងនានាបានរិះគន់ ជាពិសេសចំពោះចំណាត់ការរបស់លោក Bern ក្នុងការកាត់បន្ថយពន្ធលើការនាំចូលប្រេងដូង និងទទួលបានការបោះឆ្នោតជាសាធារណៈលើកិច្ចព្រមព្រៀងនេះ។

ប្រេងដូងគឺជាគ្រឿងផ្សំសំខាន់ នៅក្នុងផលិតផលជាច្រើន ពីអាហាររហូតដល់គ្រឿងសំអាង ប៉ុន្តែវាមានភាពចម្រូងចម្រាសជាយូរមកហើយ។

ក្រុមអ្នកបរិស្ថាននិយាយថា វាជំរុញការកាប់បំផ្លាញព្រៃឈើ ដោយមានព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ត្រូវបានកាប់បំផ្លាញសម្រាប់ការដាំដុះដូងប្រេងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here