Women’s World Banking ទទួលស្គាល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជាចូលរួម​លើក​កំពស់​ស្ត្រី​ជា​អ្នកដឹកនាំ

ដោយៈ លក្ខិណា

ភ្នំពេញៈ ការស្រាវជ្រាវ​ថ្មី​មួយ​របស់ Women’s World Banking បាន​ទទួលស្គាល់ថា “គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ល្អ ដល់​អតិថិជន​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​កំពុង​លើកកម្ពស់​យេនឌ័រ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការវិនិយោគ លើ​អ្នកដឹកនាំ​ដែលជា​ស្ត្រី និង​អតិថិជន​ជា​ស្ត្រី​ទៀតផង។

Women’s World Banking ជា​អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​គាំទ្រ និង វិនិយោគ​លើ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​គោលនយោបាយ​នានា ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​ធានា​ឱ្យបាន​ស្ថិរភាព​សេដ្ឋកិច្ច និង​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង សម្រាប់​ស្ត្រី​លើ​ពិភពលោក បានធ្វើការ​ស្រាវជ្រាវ​ក្នុងពេលថ្មីៗ ហើយ​រកឃើញថា ការវិនិយោគ​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ដែលជា​ស្ត្រី ជាពិសេស​អតិថិជន​ស្ត្រី គឺជា DNA របស់ អេ អឹម ខេ ។ គ្រប់​សកម្មភាព ឬ​គម្រោង​របស់ អេ អឹម ខេ បានផ្តល់​អាទិភាព​ដល់​បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ជា​ស្ត្រី និង​ការលើកកម្ពស់​យេនឌ័រ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន។

អង្គការ​មួយ​នេះ​បាន​បង្ហាញថា ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ អេ អឹម ខេ មិនត្រូវ​បានចាត់ទុក​ជា​បញ្ហា​ស្ត្រី​នោះទេ ។ តែ​ផ្ទុយទៅវិញ​វា​ជាការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ស្ថាប័ន។ កត្តា​នេះ បាន​ក្លាយទៅជា​ការអភិវឌ្ឍ​សមត្ថភាព និង​វិជ្ជាជីវៈ​សម្រាប់​បុគ្គលិក​ទាំងអស់ ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល និង​ការជ្រើសរើស​បុគ្គលិក​ខា​ង​ក្នុង ស្ថាប័ន​ដោយមាន​ការបើក​ទូលាយ ក្នុងការ​ទទួលយក​ម​តិ​យោបល់ គំនិត​ច្នៃប្រឌិត ការទំនាក់ទំនង​ល្អ​ជាមួយ​បុគ្គលិក និង​នាយកដ្ឋាន​នានា​ចាប់ពី​បុគ្គលិក​ជួរមុខ​រហូតដល់​ប្រធាន​នាយក​ប្រតិបត្តិ” នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Women’s World Banking ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានបង្ហាញ​ទៀតថា បើទោះបីជា​ទំហំ​កម្ចី​របស់ អេ អឹម ខេ មានការ​កើនឡើង ស្រប​ពេលដែល​ការវិនិយោគ​លើ​បណ្តាញ និង​បច្ចេកវិទ្យាថ្មីៗសម្រាប់​ប្រព័ន្ធ​ស្នូល​ធនាគារ​របស់ខ្លួន​ក្តី ក៏ អេ អឹម ខេ នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់ និង​វិនិយោគ​លើ​ស្ត្រី ដែលជា​អ្នកដឹកនាំ និង​អតិថិជន​ដដែល ។

លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​បានឱ្យដឹងថា អេ​អឹម​ខេ គឺជា​ស្ថាប័ន​មួយ​ដែលមាន​វប្បធម៌​បើកទូលាយ មាន​តម្លាភាព មានការ​ច្នៃប្រឌិត និង ការអភិវឌ្ឍ។ បុគ្គលិក អេ អឹម ខេ ទាំងអស់​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការទទួល​យកគំនិតថ្មីៗ ។ ជាការ​តបស្នង​មកវិញ គ្រឹះស្ថាន​ក៏មាន​ការតាំង​ចិត្ត​ខ្ពស់​ផងដែរ ក្នុងការ​ធ្វើឱ្យមាន​តម្លាភាព ចំពោះ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here