NBC ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​រវាង​ស្ថាប័ន​ជាមួយ​ស្ថាប័ន​អន្តរ​ជាតិ​មួយ​

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Sopnendu Mohanty សហស្ថាបនិក និងជា​អគ្គនាយក​ប្រតិបត្តិ ស្ថាប័នបណ្ដាញបច្ចេកវិទ្យា​និងហិរញ្ញវត្ថុ​សកលបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរ។

ការចុះហត្ថលេខានេះធ្វើឡើង ក្នុងការសហការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងនេះមានគោលបំណង ផ្តល់នូវក្របខណ្ឌជាក់លាក់សម្រាប់​កិច្ចសហ​​ប្រតិបត្តិការ ក្នុងការជំរុញវិស័យឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះលើកកម្ពស់នវានុវត្តន៍ ជំរុញបរិយា​កាសវិនិយោគឱ្យកាន់តែទូលំទូលាយ និងគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here