ហ្វ្រី ហ្វ្រី ! ប្រា​សាក់ ផ្ដល់​សេវា​បញ្ចូល​កាត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន

ដោយ ប្រា​សាក់

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ទិញ​កាត​ទូរស័ព្ទ​ប្រព័ន្ធ​មិត្ត​ហ្វូ​ន ដោយ​អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់ ឬ ទូរស័ព្ទ​របស់​ញាតិមិត្ត​បាន​ដោយ ស្វ័យប្រវត្តិ​តាមរយៈ​សេវា​ធនាគារ​ចល័ត ( PRASAC Mobile Banking ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ PRASAC Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​អស់​កម្រៃ​សេវា។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា   «យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ចំពោះ​ភាពជា​ដៃគូ​សម្រាប់​ការផ្តល់សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ ដែល​នឹង​នាំមក​នូវ​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់​យើង។ ឥឡូវនេះ អតិថិជន​មិនចាំបាច់​ធ្វើដំណើរ ឬ រក​តូប​លក់​កាត​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​នោះទេ។ ជាមួយនឹង​សេវា​ធនាគារ​ចល័ត (ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង) និង​អេ​ធី​អឹម​របស់​ប្រា​សាក់ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​កោស​កាត បាន​យ៉ាង​ងាយស្រួល​និង​លឿន​រហ័ស។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ​មិន​អស់​កម្រៃ​សេវា​នោះឡើយ»។

លោក សាយ សូ​នី បាន​បន្តទៀតថា នេះ​គឺជា​ភាពជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​នឹង​ផ្តល់នូវ​ដំណោះស្រាយ​បន្ថែម​លើ​សេវា​ធនាគារ​ដែល​ប្រកបដោយ​ភាពងាយស្រួល​និង​ច្នៃប្រឌិត​ថ្មី​សម្រាប់​អតិថិជន​ដែ​ប្រើ​ប្រព័ន្ធ Metfone ទាំងអស់។ ពួកគាត់​អាច​បើក​គណនី​សន្សំ​និង​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត​នៅតាម​សាខា​ណាមួយ​របស់​ប្រា​សាក់​នៅ​ទូទាំងប្រទេស។ ជាមួយ​សេវា​នេះ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដោយផ្ទាល់​ពី​គណនី​សន្សំ​របស់លោក​អ្នក​បាន​គ្រប់ពេលវេលា ដែល​ធានាថា​ទូរស័ព្ទ​លោកអ្នក​នឹងមិន​អស់​សមតុល្យ​ទឹកប្រាក់​នៅក្នុង​ទូរស័ព្ទ​ហើយ​ដើររក​ទិញ​កាត​ទូរស័ព្ទ​ទៀតឡើយ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​អតិថិជន​រួមមាន៖ សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​ប៊ា​ល​ប៊ែ​ង​ឃី​ង សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ឥណទាន ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង និង​រី​ធែ​ល​ផេ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា CSS (ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ជា​សមាជិក CSS)  និង​សេវាផ្សេងៗទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh ឬ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here