ក្រសួងពាណិជ្ជកម្ម​បើក​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង​កម្ពុជា និង​គណកម្មការសេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​លើ​របៀបវារៈសំខាន់ៗចំនួន៤ ដើម្បី​ធ្វើការ​រួមគ្នា​រវាង​ក្រុម​ជំនាញ​កម្ពុជា និង​គណកម្មកា​អឺរ៉ុប ដោយ​បង្ហា​ពី​កាលានុវត្តន៍​ភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា។

កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៤ រួមមាន​ទី១ របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (គ.ស.អ.អ) ទី២ បទ​បង្ហាញ​ស្តីពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម និង​វិនិយោគ​នៅ​កម្ពុជា ទី៣ សេចក្តីព្រាង​សង្ខេប​លទ្ធផល​នៃ​កិច្ចពិភាក្សា (Summary of Discussion) និង​ទី៤ សំណួរ​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​សម្រាប់ ពិភាក្សា​ជាមួយ​ក្រុម​ជំនាញ គ.ស.អ.អ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ប្រមូល​ធាតុ​ចូល​នានា ពី​អន្តរក្រសួង-ស្ថាប័ន ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុម​ជំនាញ រវាង​កម្ពុជា និង គ.ស.អ.អ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាម​ប្រព័ន្ធ​វីដេអូ។

លោក​សំហេង បូរ៉ា​បាន​ជម្រាបជូន​អង្គប្រជុំ ឱ្យបាន​ជ្រាប​អំពី​សាវតា និង​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​គ.ស.អ.អ កន្លងមក។ អង្គ​ប្រជុំបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ រួមមាន (I)បទ​បង្ហាញ​ស្តីពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​និង​វិនិយោគ​នៅ​កម្ពុជា (II) សេចក្តីព្រាង​សង្ខេប​លទ្ធផល​នៃ​កិច្ចពិភាក្សា(Summary of Discussion) និង(III) របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង​កម្ពុជា និង គ.ស.អ.អ។

ប្រធានបទសំខាន់ៗចំនួន៦៖ (1) នីតិវិធី​គយ (2)បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​EEC ផ្តល់ជូន​កម្ពុជា និង​នីតិវិធី​នៃ​ដំណើរ​ការបង្កើត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំងពីរ (3) វិធាន​អនាម័យ​និង​ភូតគាម​អនាម័យ (4)សកម្មភាព​ពាក់ព័ន្ធ​សហគ្រិនភាព (5)គោលនយោបាយ​ក​សិ-ឧស្សាហកម្ម និង(៦)ការដឹកជញ្ជូន ជា​អ្វីដែល​បាន​លើក​យកមក​ពិភាក្សា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here