ក្រុមហ៊ុន​ជាច្រើន​នឹង​បង្វែរ​ទិសដៅ​វិនិយោគ​មក​កម្ពុជា​បន្ទាប់ពីរ​ដ្ឋ​ប្រហារ​នៅ​មី​យ៉ាន​ម៉ា

ដោយៈ អេ​លី​ត

ភ្នំពេញៈ ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន នឹង​បង្វែរ​ទិសដៅ​វិនិយោគ​ពី​មី​យ៉ាន់​ម៉ា មក​កម្ពុជា បន្ទាប់​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននិងកំពុង​ធ្វើឱ្យ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជាច្រើន ជួបប្រទះ​នឹង​បញ្ហា ហើយ​ក្រុមហ៊ុន ដែល​បម្រុង​នឹង​វិនិយោគ​នៅក្នុង​ប្រទេស បង្វែរ​ទិសដៅ​វិនិយោក​ខ្លួន​ទៅ​ប្រទេស​ក្នុង​តំបន់ ពិសេស​កម្ពុជា។

អ្នកប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធុរកិច្ច​អន្តរជាតិ​បានលើកឡើង​ថា ដោយសារតែ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ទិសដៅ​សម្រាប់​វិនិយោគិន ដើម្បី​ផ្លាស់ប្តូរ​មូលធន​របស់​ពួកគេ​មក​ប្រទេស​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Andrew Durke នាយក​ប្រតិបត្តិកា​រិ​យា​ល័​ក្រុមហ៊ុន Obor ដែល​ត្រូវបាន​ដកស្រង់​ពី​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ជឿជាក់ថា វិនិយោគិន ដែល​ផ្តោតលើ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រហែលជា​ត្រៀម​វិនិយោគ​ប្រទេសផ្សេង។

លោក​បាន​មានប្រសាសន៍ថា“ខ្ញុំ​រំពឹងថា វិនិយោគិន​ជាច្រើន ដែល​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ផ្លាស់ប្តូរ​ពី​យុទ្ធសាស្ត្រ​វិនិយោគ​ពី​មី​យ៉ាន់​ម៉ា ទៅកាន់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់។

ក្រុមហ៊ុន​អូ Obor Capital ដែល​បាន​វិនិយោគ លើ​អាជីវកម្ម​ចំនួន៥នៅ​កម្ពុជា និង​ក្រុមហ៊ុន​វៀតណាម​មួយ​បាន​លើក​ឡើ​ថា ប្រទេស​កម្ពុជា​ជា​ទិសដៅ​វិនិយោគ​ដែល​ដ៏​ពេញនិយម។

លោក​បាន​បន្តថា “កម្ពុជា​អាច​ស្រូបយក​ដើមទុន​កាន់តែច្រើន ជាពិសេស​សម្រាប់​កិច្ចព្រមព្រៀង វិនិយោគ​ក្នុង​ចន្លោះ​ពី៥០០.០០០ ទៅ៣លាន​ដុល្លារ” ។ លោក​ថា “ពិនិត្យមើល​លក្ខណៈ ដែល​ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ទាក់ទាញ​អ្នកវិនិយោគ ខ្ញុំ​គិតថា​ប្រទេស​កម្ពុជា​គឺ​ស្រដៀង​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ” ។ លោក​លើក​បែបនេះ សំដៅ​ទៅលើ​បរិយាកាស​វិនិយោគ។

បរិយាកាស​វិនិយោគ​របស់​ប្រទេស​កម្ពុជា កំពុងមាន​ភាពប្រសើរ​ឡើង ដែល​ជំរុញ​ដោយ​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង នៅក្នុង​វិស័យ​បច្ចេកវិទ្យា។ នេះ​ក៏​ត្រូវបាន​ជំរុញ​ដោយ​លក្ខខណ្ឌ​ទីផ្សារ​វិជ្ជមាន ដូចជា ស្ថេរភាព​រូបិយប័ណ្ណ ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច​ដុល្លារ​រូបនីយកម្ម ការ​រឹតត្បិត​រំហូរ​មូលធន​មិនសូវ​តឹងរឹង បើ​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​អាស៊ាន​ជិតខាង និង​ការបើកចំហ​ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (អនុញ្ញាត​ឱ្យមាន​ភាពជា​ម្ចាស់​ភាគហ៊ុន​បរទេស១០០ភាគរយ​នៃ​ក្រុមហ៊ុន ដោយមាន​ករណី​លើកលែង)៕

LEAVE A REPLY

Please enter your comment!
Please enter your name here