តើអាជីវកម្មអ្វីខ្លះដែលពេញនិយម និងត្រូវប៉ាន់ក្នុងស្ថានភាពកូវីដ១៩នេះ?

ដោយៈ លក្ខិណា

ភ្នំពេញ៖ នៅពេលកម្ពុជាជួបប្រទះនឹងការឆ្លងសហគមន៍នៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២១នេះ អាជីវកម្មមួយចំនួន បានជួបប្រទះនឹងបញ្ហា និងប្រឈមនឹងការខាតបង់ តែក៏មានអាជីវកម្មមួយចំនួនដែលកាក់កបពីឥទ្ធិពលនៃជំងឺកូវីដ១៩ផងដែរ។

តើអាជីវកម្ម ឬរបរអ្វីខ្លះ ដែលអាចបង្កើតហើយទទួលផលក្នុងពេលមានការរីករាលនៃជំងឺកូវីដ១៩?

អាជីវកម្មដែលមើលឃើញថា មិនប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ ក្នុងនោះរួមមានៈ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១. វិស័យកសិកម្ម៖ របរដាំដុះនិងការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើទីផ្សារត្រូវបានមើលឃើញថាមិនជារងផលប៉ះពាល់ពីជំងឺកូវីដ១៩នោះទេ ហើយប្រជាជនជាច្រើន ដែលមានការប៉ះពាល់ពីអាជីវកម្មផ្សេង ដោយសារតែកូវីដ១៩មកចាប់របរជាកសិកម្ម ហើយក៏ទទួលបានផលចំណេញមួយចំនួនផងដែរ។

ទី២.អាជីវកម្មលក់ទំនិញតាមអនឡាញ៖ នៅពេលជំងឺកូវីដ១៩ កាន់តែមានការរីករាល មនុស្សកាន់តែលែងចង់ចេញក្រៅផ្ទះ ដើម្បីបរិភោគអាហារ ឬទិញទំនិញពីតាមផ្សារ ដែលធ្វើឱ្យការលក់ទំនិញតាមអនឡាញមានការកើនឡើង ហើយក៏ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋជាច្រើនផងដែរ។

បើតាមលោកប៊ុន ផាកប្រធានក្រុមហ៊ុន Camazon ក៏បានឱ្យដឹងថា អាជីវកម្មនេះ គឺជាអាជីវកម្មមួយដែលមិនរងផលប៉ះពាល់ និងឧបសគ្គនោះទេ ពី ជំងឺកូវីដ១៩ ។

៣. អាជីវកម្មដឹកជញ្ជូនទំនិញ (Delivery )៖ ក្នុងវិបត្តិដោយសារតែកូវីដ និងមានក្រុមហ៊ុនជាច្រើនឬអាជីវកម្មជាច្រើនបានប្រឈមនឹងប្រាក់ចំណូលនោះ អាជីវកម្មដឹកជញ្ជូនទំនិញតាមរយៈការបញ្ជាទិញតាមអនឡាញក៏ឃើញថា កំណើនឡើងវិញ។

អាជីវកម្មនេះ ក៏ត្រូវបានមើលឃើញថាមានការពេញនិយមខ្លាំងក្នុងដំណាក់កាលដែលកម្ពុជាជួបប្រទះនឹងកូវីដ១៩ដែរ ដោយសារពលរដ្ឋមិនចេញក្រៅផ្ទះហើយការបញ្ជាទិញនានាត្រូវបានធ្វើឡើងអនឡាញនិងតាមរយៈក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមម៉ូបាលអេប។ ក្នុងវិបត្តិនៃជំងឺកូវីដ១៩មានក្រុមហ៊ុនដឹកជញ្ជូននេះបង្កើតឡើងថ្មីៗជាច្រើនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here