ផ្សារហ៊ុនអាស៊ីហក់ឡើង ខណៈទីផ្សារមូលបត្របំណុលរម្ងាប់ការជ្រួលច្របល់

ដោយៈសុខុម

ហុងកុង/ញូវយ៉ក:  ភាគហ៊ុនរបស់អាស៊ី បានហក់ឡើងជាសកលនៅថ្ងៃអង្គារ ទី២ ខែមីនានេះ ខណៈការផ្អាកលក់ចេញក្នុងទីផ្សារមូលបត្របំណុល (Bond Market) មួយ   រយៈកាលពីពេលថ្មីៗនេះ បានរម្ងាប់ការព្រួយបារម្ភរបស់ក្រុមវិនិយោគិន និងធ្វើឱ្យតម្លៃទ្រព្យសកម្មដែលមានហានិភ័យហក់ឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នកា់ងារព័ត៌មាន Reuters។

ការហក់ឡើងនេះកើតមានឡើង បើទោះបីជាតម្លៃប្រេងធ្លាក់ចុះ ដោយសារការបារ​ម្ភខ្លាចធ្វើឱ្យប៉ះពាល់ ដល់តម្រូវការប្រើប្រាស់ថាមពលរបស់ចិនយ៉ាងណាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារភាគហ៊ុនMSCI ដែលធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុ​នបានហក់ឡើង ០,៩៧% ខណៈផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ ០,១២%។

ភាគហ៊ុនរបស់អូស្រ្តាលី បានបន្តហក់ឡើងនៅថ្ងៃអង្គារនេះ ដោយសន្ទស្សន៍ផ្សារភាគហ៊ុន S&P/ASX 200 បានហក់ឡើងដល់១,០៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ កុម្ភៈ នៅពេលការចែកចាយវ៉ាក់សាំងជុំថ្មីមួយទៀត នៅក្នុងសហររដ្ឋអាមេរិក និងភាពសុទិដ្ឋិនិយម ចំពោះកញ្ចប់ជំនួយសង្គ្រោះសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ ធ្វើឱ្យមានក្ដីសង្ឃឹមថា សេដ្ឋកិច្ចពិភពលោក នឹងងើបឡើងកាន់តែឆាប់រហ័សជាងការរំពឹងទុក។

តម្លៃបន្ទះឈីបខៀវរបស់ប្រទេសចិន បានហក់ឡើង០.៥៨% នៅក្នុងការជួញដូរ ខណៈផ្សារភាគហ៊ុន Hang Seng របស់ក្រុងហុងកុង បានហក់ឡើង០,៩% ដោយសារមានតម្រូវការថេរ និងរឹងមាំពីក្រុមវិនិយោគិននៅចិនដីគោក ដែលចង់បានភាគហ៊ុននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។

ប្រទេសចិន នឹងចាប់ផ្តើមបើកសម័យប្រជុំសភា ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រស  ប្ដាហ៍នេះនៅទីក្រុងប៉េកាំង ដែលតាមការរំពឹងទុកថា នឹងពិភាក្សាដេញដោលអំពីវិធីធ្វើយ៉ាងណា ជំរុញឱ្យសេដ្ឋកិច្ចងើបឡើងឆាប់រហ័ស ហើយនឹងបង្ហាញផែនការរយៈពេល៥ ឆ្នាំដើម្បីការពារទប់ស្កាត់សេដ្ឋកិច្ចជាប់គាំង។

ភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានហក់ឡើងកាលពីពេលយប់ ដោយផ្សារភាគហ៊ុន S&P 500 ទទួលបានលទ្ធផលល្អបំផុតរបស់ខ្លួន ក្នុងរយៈពេលជិត៩ខែ នៅពេលទីផ្សារមូលបត្របំណុលបានស្ងប់ស្ងាត់ បន្ទាប់ពីការសម្រុកលក់ចេញមួយ ដែលអូសបន្លាយរយៈពេលរាប់ខែ។

ពេលនេះ ពិភពលោកកំពុងតែចោលក្រសែភ្នែក សម្លឹងមើលធនាគារកណ្តាលអូ​ស្រ្តាលី ដែលនឹងបើកកិច្ចប្រជុំគោលនយោបាយប្រចាំខែ របស់ខ្លួននៅថ្ងៃអង្គារនេះ។ ក្រុមអ្នកវិភាគរំពឹងថា ធនាគារកណ្តាលអូស្រ្តាលី នឹងរក្សាអត្រាការប្រាក់ក្នុងអត្រាទាបជាប្រវត្តិសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here