រដ្ឋសភាកំពុងពិភាក្សា និងអនុម័តលើគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន៤នៅព្រឹកនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សានិងអនុម័តលើរៀបវារៈចំនួន៨ ដែលសំខាន់ៗ ក្នុងនោះមានរបៀបវារៈចំនួន៤ ពាក់ព័ន្ធនឹងថាមពលអគ្គិសនី នៅក្នុងប្រទេស។

របៀបវារៈ៤ដែលបានពិភាក្សានិងត្រៀមអនុម័តនៅថ្ងៃនេះ រួមមាន ៖១. ការពិនិត្យសំណើរសុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេក ខូអិលធីឌី សម្រាប់គម្រោ​ងអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី តង់ស្យុង៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជាថៃ។

របៀបវារៈទី២ ការពិនិត្យសំណើសុំអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេកខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា ឡាវ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របៀបវារៈទី៣ ការពិនិត្យសំណើសុំនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ។

ចំណែករបៀបវារៈទី៤ ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនឆាយណា ណេសិនណលហេវី ម៉ាស៊ីនណឺរីខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានបន្តអភិវឌ្ឍន៍គម្រោងថាមពលអគ្គិសនីជាបន្តបន្ទាប់ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផង និងវិនិយោគិនបរទេសផងដែរ  ដើ​  ម្បី​ជំរុញឱ្យចក្ខុវិស័យរបស់ខ្លួន គឺតបណ្ដាញជាតិឱ្យបានដល់គ្រប់ភូមិនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here