ចំណេះដឹង! តើ​អ្នកវិនិយោគ​អាច​ទិញ​ភាគហ៊ុន​នៅ IPO បាន​ដោយ​របៀប​ណា?

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ការវិនិយោគ​នៅ​ផ្សារ​ហ៊ុន ជាការ​វិនិយោគ​មួយ​មាន​ហានិភ័យ​ទាប ប៉ុន្តែ​តើ​អ្នកវិនិយោគ អាច​ចូលរួម​ទិញ​ភាគហ៊ុន​នៅ​IPOដោយ​របៀប​ណា ជា​រឿង​ត្រូវ​សិក្សា​ស្វែងយល់​ផងដែរ។

ការទិញ​ហ៊ុន​នៅ IPO មាន​ពីរ​ដំណាក់កាល​សម្រាប់​វិនិយោគិន ចូលរួម​ទិញ​ភាគហ៊ុន​នៅ IPO (ទីផ្សារ​ដំបូង)  ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង (Book-Building) និង​បរិវិសកម្ម (Subscription)។ ប៊ុ​ក​បៀ​ល​ឌី​ង គឺជា​ដំណើរការ​ស្ទាបស្ទង់​ថ្លៃ​ទីផ្សារ ពី​វិនិយោគិន​សាធារណៈ​នៅក្នុង​ទីផ្សារ​ដំបូង។ វិនិយោគិន​នឹងត្រូវ​ស្នើឱ្យ​ជ្រើសរើស យក​ថ្លៃ​មួយ​នៅ​ចន្លោះ​ថ្លៃ ដែល​បានកំណត់​ទុកជាមុន រួមជាមួយ​នឹង​បរិ​មាណនៃ​ភាគហ៊ុន ដែល​វិ​យោគិន​ចង់​ស្នើ​ទិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​ដំណាក់កាល​នេះ​វិនិយោគិន នឹង​តម្រូវឱ្យ​ដាក់​តម្កល់​សាច់ប្រាក់​ចំនួន១០% នៃ​តម្លៃ​សរុប​ដែល​បានដាក់​ស្នើ (ថ្លៃ x បរិមាណ)។ ប៉ុន្មាន​ថ្ងៃក្រោយ​ការធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង នឹងមាន​ការផ្សព្វផ្សាយ​ពី​ថ្លៃ​ភាគហ៊ុន ដែល​បានកំណត់​តាម​រូបមន្ត​មធ្យម​ទម្ងន់ ដោយ​ផ្អែកលើ​ព័ត៌មាន​ថ្លៃ​និង​បរិមាណ​ទាំងអស់​ដែល​ប្រមូលបាន។

ក្នុង​ការទិញ​ភាគហ៊ុន​នៅ IPO លោក អ្នក​អាច​រំលង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង​បាន ប៉ុន្តែ​ត្រូវ​ចុះឈ្មោះ​ទិញ​ភាគហ៊ុន ក្នុង​ដំណើរការ​បរិវិសកម្ម នៅ​ថ្លៃ​ដែល​បានកំណត់​រួច​នៅ​ប៊ុ​ក​បៀ​ល​ឌី​ង។ ប៉ុន្តែ​វិនិយោគិន ដែល​ទទួលជោគជ័យ​ក្នុង​ប៊ុ​ក​បៀ​ល​ឌី​ង (ជា​អ្នក​ដែល​បានដាក់​ស្នើ​ថ្លៃ​ខ្ពស់ជាង ឬ​ស្មើនឹង​ថ្លៃ​ដែល​បានប្រកាស) មាន​អាទិភាព​ទទួលបាន​បរិ​មា ណ​ភាគហ៊ុន​ច្រើនជាង។

នៅពេលដែល​ភាគហ៊ុន​នៅ IPO ត្រូវបាន​បែងចែក​រួចរាល់​ជា​ផ្លូវការ វិនិយោគិន​ត្រូវ​បង់ប្រាក់​ពេញ ១០០% តាម​ចំនួន​ភាគហ៊ុន ដែល​បានធ្វើ​បរិវិសកម្ម​ដោយ​ជោគជ័យ។

ដើម្បី​ចូលរួម​ក្នុងដំណាក់កាល​ណាមួយ វិនិយោគិន​ត្រូវ​ទៅកាន់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ដែល​ពាក់ព័ន្ធ ដើម្បី​ប្រឹក្សា​យោបល់ និង​បំពេញ​ឯកសារ​រដ្ឋបាល​នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here