GIZ និងសភាពាណិជ្ជកម្មចូលរួមពង្រឹងវិស័យ SME នៅខេត្តបាត់ដំបង

ដោយ:គង់ សូរិយា

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអង្គការGIZបានសហការគ្នាលើកកំពស់ការបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម(SME) ដែលជាផ្នែកមួយនៃឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ ពៅ​ ជា​ អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ តំណាងឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់​ដំបង បានមានប្រសាសន៍បើកសិក្ខាសាលាកាលពីពេលថ្មីៗ ដោយបានបង្ហាញពីបេសកកម្ម​ តួនាទីភារ:កិច្ច​ ផែនការសកម្មភាព​ និងអត្ថប្រយោជន៍ចូលជាសមាជិក សភាពាណិជ្ជកម្មខេត្តបាត់ដំបង។ បន្ទាប់មកយើង ក៏មានសកម្មភាពពិគ្រោះយោបល់ជាក្រុមតូច​ និងប្រមូលគំនិតមតិយោ​បល់​ និងកត្តាប្រឈមផ្សេងៗពីម្ចាស់អាជីវម្មដើម្បីពិភាក្សារកដំណោះស្រាយផងដែរ​។

គោលំណងក្នុងកម្មសិក្ខាសាលានេះ ដើម្បីតភ្ជាប់ម្ចាស់អាជីវកម្ម​ សហគ្រាសទៅនឹងសភាពាណិជ្ជកម្ម ដែលជាតំណាងវិស័យឯកជនក្នុងខេត្ត។ បង្ហាញពីតួនាទី​ និងសកម្ម​ភាពគាំទ្ររបស់សភាពាណិជ្ជកម្មខេត្ត ក្នុងការលើកកម្ពស់អាជីវកម្មក្នុងខេត្ត។ ប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំផែនការសកម្មភាព​ និងយុទ្ធសាស្រ្តរបស់សភាពាណិជ្ជកម្មខេត្តឆ្នាំ២០២១។ បង្កើត​ និងពង្រឹងទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម​ និងម្ចាស់អាជីវកម្ម​ ព្រមទាំងម្ចាស់អាជីវកម្ម​ និងសភាពាណិជ្ជកម្មខេត្ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here