ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​ការវិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន​ហានិភ័យ​ដែរឬទេ?

ដោយៈ សាវុធ

ភ្នំពេញៈ ការវិនិយោគ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺជា​ការចូល​ហ៊ុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដូច្នេះ​ហានិភ័យ​នៃ​ការវិនិយោគ​នេះ គឺ​ដូចគ្នា​នឹង​ហានិភ័យ​នៃ​អាជីវកម្ម​ក្រុមហ៊ុន​មួយ​ដូច្នោះ​ដែរ។

ហានិភ័យ​ទាំងនោះ​មានដូចជា ហានិភ័យ​នៃ​ការបាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រកួត​ប្រជែង ហានិភ័យ​នៃ​ការមិន​ទូទាត់​សង​ពី​អតិថិជន ហានិភ័យ​នៃ​ការ​ឡើងថ្លៃ​វត្ថុធាតុដើម ហានិភ័យ​នៃ​ការធ្វើ​បាតុកម្ម /កូដកម្ម​របស់​បុគ្គលិក ជាដើម ដែល​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អាច​កើតឡើង និង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់។ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ចុះបញ្ជី ក៏​អាចមាន​ផងដែរ ហានិភ័យ​មួយចំនួន​បន្ថែមទៀត ដោយសារ​ម្ចាស់​ភាគហ៊ុន​ភាគច្រើន លើសលុប​មិនបាន​គ្រប់គ្រង​អាជីវកម្ម​ដោយផ្ទាល់ គឺ​បានត្រឹមតែ​ទទួល​ព័ត៌មាន​រាយការណ៍ ដោយ​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហានិភ័យ​ទាំងនោះ​រួមមាន ការ​ក្លែងបន្លំ​បញ្ជី​គណនេយ្យ ការរាយការណ៍​មិន​ពេញលេញ​ឬ​ធ្វើឱ្យ​យល់ច្រឡំ ការប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាដើម។

ក៏ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ដូចជា​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​យល់ច្បាស់​អំពី​បញ្ហា​នេះ ហើយ​បាន​បង្កើត​និង​ដាក់ឱ្យអនុវត្ត​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ​នានា សំដៅ​កាត់បន្ថយ​ជា​អតិបរិមា​នូវ​រាល់​ហានិភ័យ​ទាំងនេះ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​បោះផ្សាយ និង​ចុះបញ្ជី​រៀបចំ និង​ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មានសំខាន់ៗទាំងឡាយ​របស់​ក្រុមហ៊ុន ឱ្យបាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា។

ព័ត៌មាន​ទាំងអស់នេះ មាននៅ​ក្នុង​ឯកសារ​ផ្តល់ព័ត៌មាន នៅពេល​ក្រុមហ៊ុន​បោះផ្សាយ​ភាគហ៊ុន​ជា​លើកដំបូង របាយការណ៍​ហិរញ្ញវត្ថុ ដែល​ផ្សព្វផ្សាយ​រៀងរាល់​បី​ខែម្តង និង​ឯកសារ​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​ផ្សេងទៀត ដែល​អាច​រកបាន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (www.csx.com.kh) គេហទំព័រ​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា របស់​ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​បោះផ្សាយ​ផ្ទាល់​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here