កម្ពុជាបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ-ចំណីអាហារដើម្បីទាក់ទាញវិនិយោគិនមកកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញ៖ ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត កម្ពុជាបានបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ-ចំណីអាហារ ដោយជំរុញឱ្យមានការផលិតនូវវត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន។

លោកជា វុទ្ធីអគ្គលេខាធិការរង គណកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍កាលពីម្សិលម៉ិញថា ការបង្កើតផ្នែកនេះឡើង នឹងចូលរួមចំណែកទាក់ទាញវិនិយោគិនមកកម្ពុជា ដើម្បីជំរុញឱ្យការផលិតនូវត្ថុធាតុដើមក្នុងស្រុក ឱ្យកាន់តែច្រើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា ការបង្កើកនេះឡើង គឺក្នុងគោលបំណងផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្ម ដែលកំពុងមាននៅកម្ពុជា ជំនួសឱ្យការនាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង ដូជាផ្គត់ផ្គង់ទៅរោងចក្រផលិតចំណីអាហារ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រកែច្នៃផលិតផលកសិកម្ម និងចំណីអាហារសម្រាប់នាំចេញជាដើម។

លោកបន្តថា ការបង្កើតនូវផ្នែកនេះឡើង ក៏មានការជួយគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី លើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំនូវឯកសារសិក្សាអំពីវិសាលភាពនៃការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ- ចំណីអាហរ។

លោកបាឱ្យដឹងថា “ការបង្កើតផ្នែកនេះ មានភារកិច្ចចម្បងចំនួន២៖ ១) សម្រួលដល់ការវិនិយោគក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងបទប្បញ្ញត្តិការលើកទឹកចិត្តវិនិយោគ និងលក្ខណ្ឌតម្រូវនានាក្នុងវិស័យនេះ និង២) រៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសក្តានុពលនៃការវិនិយោគផ្នែកកសិចំណីអាហារ នៅកម្ពុជាដល់វិនិយោគិន”។

ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគផ្នែកសិ-ចំណីអាហារ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ឆ្នំា២០២១៥ ដល់២០២៥ និងការអនុវត្តនូវ យុទ្ធសាស្ត្រទាក់ទាញវិនិយោគចំគោលដៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here