ក្រុមហ៊ុនថ្មីចំនួន៥ ត្រូវបានរំពឹងថានឹងហក់ចូលផ្សារហ៊ុនកម្ពុជានៅឆ្នាំ២០២១នេះ

ដោយ: សាវុធ

ភ្នំពេញ: អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX បានលើកឡើងថា ក្រុមហ៊ុនថ្មីចំនួន៥ថែមទៀត នឹងចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅឆ្នាំ២០២១នេះ ខណៈក្រុមហ៊ុនទាំងនេះ នឹងអាចនឹងលើផ្តោតលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងាករបោះផ្សាយលក់សញ្ញាបណ្ណ។

លោក ហុង សុហួរ អគ្គនាយក CSX បានថ្លែងនៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១នេះថា ក្រុមហ៊ុនទាំង៥នេះ នឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) និងផ្សេងទៀតបោះផ្សាយលក់សញ្ញាបណ្ណ (មូលបត្របំណុល)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឱ្យដឹងទៀតថា គិតត្រឹមរយះពេល២ឆ្នាំក្រោយនេះ ទំហំជួញដូរក្នុងផ្សារហ៊ុនមានកើនឡើងគួរឱ្យកត់សម្គាល់ ដែលឆ្នាំ២០១៨ ទំហំជួញដូរមានត្រឹមតែជាង០២ម៉ឺនដុល្លារ ដល់ឆ្នាំ២០១៩ កើនឡើងជាង១៥ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។

លោកបានថ្លែងថា ប៉ុន្តែក្នុងឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិកូវីដ១៩ ឃើញថាធ្លាក់ចុះបន្តិចប្រមាណជាង ១៣ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះ លោកអំពាវនាវដល់សាធារណជនទាំងអស់ ងាកមកចាប់អារម្មណ៍ និងស្វែងយល់វិស័យផ្សារហ៊ុន ដោយធានាថា វិស័យមួយនេះនឹងផ្តល់ផលត្រឡប់មកវិញ (ប្រាក់ចំណេញ) មិនចាញ់វិស័យអចលនទ្រព្យឡើយ នៅពេលដែលទីផ្សាររីកចម្រើនដូចប្រទេសជិតខាង និងដូចប្រទេសមានសេដ្ឋកិច្ចរីកចម្រើន នោះសម្រាប់កម្ពុជាក៏មិនខុសគ្នាដែរ។

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីចំនួន១៣ ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ចុះបញ្ជីបោះលក់ភាគហ៊ុន និងចំនួន៦ផ្សេងទៀត ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ។ គិតរហូតបំណាច់ឆ្នាំ២០២០ CSX ទទួលអ្នកចុះឈ្មោះបើកគណនីដើម្បីជួញដូរភាគហ៊ុនសរុបចំនួន២៦ ៨៩២គណនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here