ចំណេះដឹង! ធនាគារ​ពិចារណា​លើ​បួន​ចំណុចធំៗ មុន​ផ្តល់​ប្រាក់កម្ចី​ដល់​អ្នក

ដោយ៖ សាវុធ

ភ្នំពេញ៖ មុននឹង​ផ្តល់​ប្រាក់កម្ចី​ទៅ​អតិថិ​ជនណាម្នាក់​ធនាគា​រ​ភាគច្រើន​ពិចារណា​លើ កត្តាសំខាន់ៗបួន។ ក្នុង​ភាសារ​អង់គ្លេស គេ​ហៅ​កត្តា​ទាំង​បួន​ថា The Four C’s (Capacity លទ្ធភាព​សង Capital ទ្រព្យសម្បត្តិ Character ប្រវត្តិ​សង​ប្រាក់ Collateral វត្ថុ​ប​ញ្ចំ)។

លទ្ធភាព​សង សំដៅលើ​សមត្ថភាព​នាពេល​បច្ចុប្បន្ន​និង​នាពេល​អនាគត ក្នុង​ការសង​ប្រាក់​ធនាគារ​វិញ។ និយាយ​ឲ្យ​ចំ គឺ​តើ​អ្នក​អាចមាន​ប្រាក់​សង​គ្រប់គ្រាន់​ជា​រៀងរាល់ខែ​ដែរឬទេ? ធនាគារ​ពិចារណា​លើ​កត្តា​មួយចំនួន​ដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– តើ​អ្នកធ្វើការ​ជាមួយ​អង្គភាព​បច្ចុប្បន្ន​បាន​រយៈពេល​ប៉ុន្មាន​ហើយ តើ​អ្នក​ស្ថិតក្នុង​មុខដំណែង​ដដែល ឬ​ដូរ​មុខដំណែង។ ជាទូទៅ​ធនាគារ​មើលថា អ្នក​បានធ្វើការ​នៅ​អង្គភាព ឬ​តំណែង​ដដែល​យ៉ាង ហោចណាស់​រយៈពេល​មួយឆ្នាំ។

– តើ​អ្នក​រកបាន​ចំណូល​ប៉ុន្មាន​ក្នុង​មួយខែ?

– តើ​អ្នកចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយខែ? រួម​នឹង​បំណុល​ផ្សេងទៀត​ដែល​អ្នក​ជំពាក់?

ទ្រព្យសម្បត្តិ សំដៅលើ​ទ្រព្យ​ទាំងអស់​ដែល​អ្នកមាន៖

– តើ​អ្នក​មានផ្ទះ​ទេ? មានផ្ទះ​មានន័យថា​អ្នក​ខិតខំ​សន្សំទ្រព្យ​សម្បត្តិ ប្រសិនបើ​ករណី​ណាមួយ​អ្នក​ជួប​បញ្ហា​សងបំណុល​មិន​រួច អ្នក​អាច​នឹង​លក់​ផ្ទះ​សងបំណុល​បាន។

– តើ​អ្នក​រថយន្ត​ឬ​ទ្រព្យ​អ្វី​ផ្សេងទៀត​ទេ?

– តើ​អ្នកមាន​សន្សំ​ប្រាក់​នៅ​ធនាគារ​ទេ? ប្រសិនបើ​អ្នក​បាន​សន្សំ​ប្រាក់​បម្រុង​សម្រាប់​គ្រាអាសន្ន នោះ​ប្រាក់​នេះ​អាច​យកមក​ទូទាត់​សង​ក្នុងករណី​អ្នក​ជួប​បញ្ហា ហិរញ្ញវត្ថុ។

ប្រវត្តិ​សង​ប្រាក់ សំដៅលើ​ការទូទាត់​ទាន់ពេលវេលា។ តើ​ប្រវត្តិ​សង​ប្រាក់​របស់​អ្នក​កាលពីមុន​ល្អ​ឬ​មិនល្អ។ ប្រសិនបើ​អ្នកមាន​ប្រវត្តិ​ល្អ នោះ​អ្នក​ងាយស្រួល​ខ្ចីប្រាក់​ពី​ធនាគារ។

វត្ថុ​បញ្ចាំ សំដៅលើ​ទ្រព្យសម្បត្តិ​ដែល​អ្នក​ដាក់​ជា​គ្រឿង​ធានាថា អ្នក​សង​ប្រាក់​ទៅ ធនាគារ​វិញ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា ប្រសិនបើ​អ្នក​មិនអាច​សង​បានទេ អ្នក​យល់ព្រម​លក់​ទ្រព្យសម្បត្តិ​នេះ​ដើម្បី​សង។ វត្ថុ​ប​ញ្ចំ រួមមាន​ផ្ទះ​ជាដើម ជា​គ្រឿង​បញ្ជាក់​ធ្វើ​ឲ្យ​ធនាគារ​ទុកចិត្ត​មកលើ​អ្នក៕ ប្រភព៖ Salarean

LEAVE A REPLY

Please enter your comment!
Please enter your name here