វ៉ាក់សាំងកូវីដ១៩នឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនកាន់តែខ្លាំងលើការវិនិយោគនៅកម្ពុជាឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការទន្ទឹងរង់ចាំ ថ្ងៃចាក់វ៉ាក់សាំងនៅកម្ពុជា បានមកដល់នៅថ្ងៃនេះ ហើយក៏ជាថ្ងៃដែលវិនិយោគិនទាំងក្នុង និងក្រៅប្រទេស រង់ចាំផងដែរ ដើម្បីត្រៀមខ្លួនក្នុងការដាក់ទុនវិនិយោគឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជាង១ឆ្នាំកន្លងមកនេះ។

បណ្ដាសេដ្ឋវិទូ និងអ្នកវិនិយោគទាំងឡាយ បានបញ្ជាក់ស្រដៀងគ្នាពីវ៉ាក់សាំងកូវីដ១៩ ដែលចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា វិនិយោគិនអន្តរជាតិទាំងឡាយគេនឹងទៅរកប្រទេសណា ដែលមានវ៉ាក់សាំង និងបានចាក់វ៉ាក់សាំងដល់ប្រជាជនរួចហើយ។

លោកបានថ្លែងថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនរួចហើយ វិនិយោគិននឹងរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងសិនថាតើវាមានប្រសិទ្ធភាពខ្ពស់ប៉ុនណា ជួយទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩បានកម្រិតណា។

លោកបានឱ្យដឹងទៀតថា នៅពេលបន្ទាប់គេនឹងចូលមកវិនិយោគ ហើយនៅមុនដំបូង អ្នកវិនិយោគសម្រាប់គម្រោងតូចៗនឹងចាប់ផ្ដើមអនុវត្តន៍ និងអនុវត្តន៍តាមក្រោយដោយគម្រោងវិនិយោគធំៗបន្តបន្ទាប់ទៀត។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា បើសិនជាវ៉ាក់សាំង ដែលរកឃើញមានប្រសិទ្ធភាពមិនថាតែនៅកម្ពុជា ឬលើពិភពលោកក្ដីនោះពូកែនិងអាចទប់ស្កាត់ការចម្លងបាន ពេលនេះសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យអាចនឹងមានសន្ទុះខ្លាំងជាងកាលពីឆ្នាំ ២០១៩ មុនពេលមានកូវីដ១៩ទៅទៀត ព្រោះសក្ដានុពលនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា គឺមានឱកាសខ្ពស់ដែលវិនិយោគិនក្នុងនិងក្រៅប្រទេសនៅតែមានឱកាសក្នុងការដាក់ទុនវិនិយោគ។

បើក្រលេកមើលការវិនិយោគក្នុងឆ្នាំ ២០២០កន្លងទៅ ទោះបីជាកម្ពុជាបានជួបវិបត្តិនៃកូវីដ១៩ក្ដី តែគម្រោងវិនិយោគលើវិស័យសំណង់ជាពិសេសសំណង់ថ្នាក់រាជធានី/ខេត្ត មានកំណើនខ្ពស់ជាងកាលពីឆ្នាំ២០១៩ទៅទៀត ដែលសបញ្ជាក់ពីការបន្តវិនិយោគ ទោះស្ថិតនៅក្នុងស្ថានភាពពិបាកក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here