តម្លៃសេវាកម្មនៅចិនបន្តធ្លាក់ចុះ ខណៈពិធីបុណ្យចូលឆ្នាំរបស់ខ្លួនខិតជិតមកដល់

ដោយ៖ សាវុធ

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញតម្លៃប្រើប្រាស់សេវាកម្មរបស់ចិនបានបន្តធ្លាក់ចុះនៅក្នុងខែមករា នៅចុងឆ្នាំមុន ខណៈប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកមួយនេះ បានរងផលប៉ះពាល់ពីការផ្ទុះឡើងនៃកូវីដ១៩ និងការធ្វើដំណើរធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

សន្ទស្សន៍តម្លៃទំនិញ ទាក់ទងនឹងសេវាកម្ម (CPI) ដែលជារង្វាស់ដ៏សំខាន់នៃអតិផរណាលក់រាយ បានធ្លាក់ចុះ០,៣ភាគរយពីមួយឆ្នាំមុន ហើយការិយាល័យស្ថិតិជាតិចិនបានឱ្យដឹងថា ប្រជាជនធ្វើដំណើរតិចជាងមុន ដោយសារការជាប់គាំងនៅភាគខាងជើងប្រទេសចិន និងការរឹតបន្តឹងថែមទៀត។

អ្នកប្រើប្រាស់ ក៏មិនចំណាយច្រើនលើសេវាកម្ម បើប្រៀបធៀបនឹងឆ្នាំមុន នៅពេលផលប៉ះពាល់នៃកូវីដ១៩ បានកើតឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Dong Lijuan អ្នកជំនាញផ្នែកស្ថិតិនៃក្រុមហ៊ុន NBS បានថ្លែងថា “ខណៈបុណ្យចូលឆ្នាំចិននឹងប្រារព្ធឡើង ក្នុងខែកុម្ភៈ ឆ្នាំនេះ ហើយការរីករាលដាលនៃកូវីដ១៩ នៅតែមាន វាធ្វើឱ្យមានការថយចុះទាំងការធ្វើដំណើររបស់ប្រជាជនក្នុងស្រុក និងសេវាកម្ម ដែលទាក់ទង”។

លោក Dong បានបន្ថែមទៀតថា តម្លៃសំបុត្រយន្តហោះបានធ្លាក់ចុះ៣៣,២ភាគរយក្នុងមួយឆ្នាំ ខណៈថ្លៃសេវាកម្មទីភ្នាក់ងារទេសចរណ៍ចុះថយ៩,៩ភាគរយ។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ការធ្លាក់ចុះជារួមរបស់ CPI គឺស្ថិតនៅក្រោមការរំពឹងទុករបស់អ្នកវិភាគ អំពីតម្លៃដែលមិនមានការផ្លាស់ប្តូរ។

ប៉ុន្តែតួលេខរបស់ NBS បានបង្ហាញថា តម្លៃម្ហូបអាហារបានកើនឡើង ដោយសារការខិតជិតដល់ពិធីបុណ្យការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងតំបន់ និងសីតុណ្ហភាពទាប ដែលជះឥទ្ធិពលដល់ផលិតកម្ម និងការដឹកជញ្ជូន។

អ្នកវិភាគនៅក្រុមហ៊ុន Capital Economics បាននិយាយថា “អតិផរណាតម្លៃទំនិញប្រើប្រាស់ទំនងជានឹងកើនឡើងនៅខែកុម្ភៈ ដោយសារឥទ្ធិពលចូលឆ្នាំថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here