សេដ្ឋកិច្ចបង្ហាញសញ្ញាល្អ ខណៈភាគហ៊ុនអាស៊ីបានចាប់ផ្តើមហក់ឡើងខ្ពស់

ដោយៈសុខុម

ស៊ីដនី:  ភាគហ៊ុនអាស៊ីបានហក់ឡើងខ្ពស់ ជិតដល់កម្រិតមិនធ្លាប់មានកាលពីថ្ងៃច័ន្ទ ទី៨ កុម្ភៈ នៅពេលតម្លៃប្រេងដែលហក់ឡើងជិតដល់៦០ ដុល្លារក្នុងមួយបារ៉ែលបានបង្កើនក្ដីសង្ឃឹម សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

កញ្ចប់ថវិកាសង្គ្រោះរហូតដល់ទៅ១,៩ទ្រីលានដុល្លារ ដែលស្នើឡើងដោយលោក ចូ បៃឌិន ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវក្រុមសមាជិកសភាអនុម័ត នៅក្នុងខែនេះ ខណៈវ៉ាក់សាំងកូវីដ-១៩ កំពុងត្រៀម​ចែកចាយ​ទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុត របស់អាស៊ីប៉ាស៊ីហ្វិកMSCI ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,២% ដល់៧១៧,២ពិន្ទុ បើធៀបនឹង៧៣០,៦ពិន្ទុ កាលពីសប្ដាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ផ្សារភាគហ៊ុនជប៉ុនNikkei បានហក់ឡើង០,៣% ចំណែកឯភាគហ៊ុនអូស្ត្រាលី បានហក់ឡើង០,៥%។ ទន្ទឹមនេះផ្សារភាគហ៊ុនអាមេរិកS&P 500 បានហក់ឡើង០,៣% នៅក្នុងការជួញដូរនៅអាស៊ី។

ក្ដីសង្ឃឹមថា សេដ្ឋកិច្ចនឹងងើបឡើងវិញឆាប់រហ័ស និងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយបណ្ដាប្រទេសផលិតប្រេងធំៗ ដែលគេស្គាល់ថា អង្គការOPEC បានរុញច្រានឱ្យប្រេងឡើងថ្លៃជិតដល់៦០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយឆ្នាំ។

បណ្ដាទីផ្សារភាគហ៊ុនរបស់ពិភពលោក បានហក់ឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមានក្ដីសង្ឃឹមថា សេដ្ឋកិច្ចនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការចែកចាយវ៉ាក់សាំងកូវីដ-១៩ និងក្ដីរំពឹងចំពោះការអនុម័តកញ្ចប់ថវិកាសង្គ្រោះដ៏ធំរបស់សហរដ្ឋអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ចពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

កាលពីថ្ងៃសុក្រ ទី៥ កុម្ភៈ ផ្សារភាគហ៊ុនអាមេរិក Nasdaq និង S&P 500 បានហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈក្រុមហ៊ុននានាបង្ហាញសញ្ញា ទទួលបានកំណើនប្រាក់ចំណូ​លនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះជាជាងការធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here