តើ​អត្ថប្រយោជន៍​នៃ​ការជួញដូរ​ភាគហ៊ុន​មាន​អ្វីខ្លះ?

ភ្នំពេញៈ ការជួញដូរ​ភាគហ៊ុន បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន ដូចជា ទី១ ឱកាស​វិនិយោគ និង​ប្រាក់ចំណេញ ទី២លទ្ធភាព​ក្នុងការ​វិនិយោគ​ដោយ​វិនិយោគិនតូចៗ ទី៣ ការលើកទឹកចិត្ត​ផ្នែក​ពន្ធ និង ទី៤ ពិពិធ​កម្ម​នៃ​សំណុំ​វិនិយោគ និង​ចំណូល​បន្ថែម។

ទី១ ឱកាស​វិនិយោគ និង​ប្រាក់ចំណេញ

ជំនួស​ឱ្យ ឬ​បន្ថែម​លើ​ការបើក​អាជីវកម្ម​ដោយ​ខ្លួនឯង ការកាន់កាប់​ភាគហ៊ុន​ផ្តល់ឱ្យ​វិនិយោគិន នូវ​ឱកាស​ក្នុងការ​ចូលរួមចំណែក​ក្នុង​អាជីវកម្ម​មួយ ដែល​មិន​តម្រូវឱ្យមាន​ជំនាញ​និង​បទពិសោធន៍​ពាក់ព័ន្ធ ឬ​ការតាមដាន​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឡើយ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញ​ពី​ការជួញដូរ និង​ភាគលាភ​ទទួលបាន​ពី​ការកាន់កាប់ ភាគហ៊ុន​អាចមាន​ចំនួន​ច្រើន​លើស​ផល​វិនិយោគ​ដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ លទ្ធភាព​ក្នុងការ​វិនិយោគ​ដោយ​វិនិយោគិនតូចៗ

ផ្សារភាគហ៊ុន អនុញ្ញាតឱ្យ​វិនិយោគិន​ដែលមាន​ប្រាក់​តិចតួច អាច​ក្លាយជា​ម្ចាស់(មួយផ្នែក)នៃ​ក្រុមហ៊ុនធំៗ និង​ទទួលបាន​ផលចំណេញ ដូច​វិនិយោគិន​ជា​អ្នកមាន និង​ជា​ស្ថាប័ន​ផងដែរ ទៅតាម​សម​មាត្រ​ភាគហ៊ុន​ដែល​ពួកគេ​កាន់កាប់។

ទី៤ ការលើកទឹកចិត្ត​ផ្នែក​ពន្ធ

មិនមាន​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ​ពេល​ជួញដូរ​ភាគហ៊ុន មិនមាន​ពន្ធ​លើ​ចំណេញ​មូលធន(capital gain) និង​មិនមាន​ពន្ធ​លើ​ភាគលាភ សម្រាប់​និវេសន​ជនកម្ពុជា។ ចំណែក​អ​និវេសន​ជន ពន្ធ​លើ​ភាគលាភ​ត្រូវ​បន្ថយ​មក​ត្រឹម៧% (ពី​អត្រា​ដើម ១៤%) ។

 ទី៤ ពិពិធ​កម្ម​នៃ​សំណុំ​វិនិយោគ និង​ចំណូល​បន្ថែម

ក្រៅពី​ប្រភព​ចំណូល​ចម្បង​ដូចជា​ប្រាក់ខែ ឬ​ប្រាក់ចំណេញ​ពី​អាជីវកម្ម និង​ប្រាក់ចំណូល​បន្ថែម​ផ្សេងទៀត ក្នុង​ទម្រង់​ជាការ​ប្រាក់ ដែល​បាន​ពី​ការដាក់​ប្រាក់​សន្សំ​មាន​កាលកំណត់ ចំ​ណួ​លពី​ការជួល ឬ​ចំណេញ​ពី​អចលនទ្រព្យ លោកអ្នក​អាច​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន ដើម្បី​ធ្វើ​ពិពិធ​កម្ម​សំណុំ​វិនិយោគ និង​ដើម្បី​ទទួលបាន​ចំណូល​បន្ថែម។

បន្ថែម​ពីលើ​នេះ ថ្លៃ​សេវា​សម្រាប់​ការជួញដូរ​មូល​ប​ត្រ​មាន​កម្រិត​ទាប ដោយ​ស្ថិតក្នុង​រង្វង់ ០,៥% នៃ​តម្លៃ​ជួញដូរ​តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here